ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរប៉ង់តាហ្គោនប្រកាសថា កងទ័ពអាមេរិកបាន​ស.ម្លា.ប់ប្រមុខកងឯកភាពអ៉ីរ៉ង់ ដែលនៅពីក្រោយផែនការធ្វើឃា.តលោក​ត្រាំ

3 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ រដ្ឋមន្ត្រីក្រសួង​សង្គ្រាម​អា​មេ​រិ​ក ​លោក​PETE HEGSETH អះអាង​កាលពី​ថ្ងៃ​ទី​៤ ​មីនា​ថា កងទ័ព​អា​មេ​រិ​កបាន​សម្លាប់​ប្រមុខ​កងឯកភាព​អ៉ី​រ៉​ង់​មួយ​ដែលប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ ។ លោក​​មិន​បាន​ផ្ដល់​ភាព​លម្អិត​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ រដ្ឋមន្ត្រីក្រសួង​សង្គ្រាម​អា​មេ​រិ​ក ​លោក​PETE HEGSETH អះអាង​កាលពី​ថ្ងៃ​ទី​៤ ​មីនា​ថា កងទ័ព​អា​មេ​រិ​កបាន​សម្លាប់​ប្រមុខ​កងឯកភាព​អ៉ី​រ៉​ង់​មួយ​ដែលប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​ ។ លោក​​មិន​បាន​ផ្ដល់​ភាព​លម្អិត​ ឬ​បញ្ជាក់​ថា ​តើ​រឿង​នោះ​កើត​មាន​បែប​ណា​ដែរ​។

លោក​ PETE HEGSETH បន្ត​ថា អ៉ី​រ៉​ង់​សាកល្បង​ធ្វើឃាត​លោក​ប្រធានាធិបតី​ត្រាំ ហើយ​សហ រដ្ឋអាមេរិក​បានដឹង​រឿង​នោះ​តាំងពី​យូរ​មក​ហើយ​ ។ អ៉ី​រ៉​ង់​ចង់​ធ្វើ​ឃាត​លោក​ត្រាំ​ព្រមទាំង​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ដទៃ​ៗ​ទៀត​ ។

ជា​ការ​ឆ្លើយ​តប​ ចំពោះ​ព័ត៌មាន​នានា​ដែល​ថា ការ​ប៉ង​ធ្វើឃាត​លោក​ត្រាំ​នេះ​ហើយ ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្ដា​ដែល​លោក​សម្រេច​ធ្វើ​អន្តរាគមន៍​យោធា​លើ​អ៉ី​រ៉​ង់ ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​បញ្ជាក់​ថា លោក​ត្រាំ​មិន​ដែល​គិត​យក​រឿង​នោះ​សម្រាប់​វាយប្រហារ​អ៉ី​រ៉​ង់​ឡើយ​។ ខ្ញុំ​សូម​ធានា​ហើយ​អ្នក​
ដទៃ​ៗ​ទៀត​ក៏​ធានា​ដែរ​ថា ពួក​អ្នក​ដែល​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ប៉ង​ធ្វើឃាត​លោក​ត្រាំ ពិតជា​មានឈ្មោះ​ក្នុង​បញ្ជី​គោលដៅ​វាយប្រហារ​រួច​ទៅ​ហើយ​ ។

បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​កបាន​ចោទប្រកាន់​អ៉ី​រ៉​ង់​រួច​ហើយ​ថា ស្វែងរក​ធ្វើឃាត​លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការ​សម្លាប់​ឧត្ដមសេនីយ៍​ម្នាក់​នៃ​កង​ឆ្មាំ​បដិវត្តន៍ លោក​កា​សេ​ម​សូឡី​ម៉ា​នី​ កាលពី​ថ្ងៃ​ទី​៣​មក​រា​ឆ្នាំ​២០២០ ​នៅ​អ៉ី​រ៉ា​ក់ ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​តាម​បញ្ជា​របស់​លោក​ត្រាំ កាល​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក​។

កាលពី​ឆ្នាំ​២០២៤ ​បុរស​ម្នាក់​ដែល​គេ​ចាត់​ថា​ ជា​ភ្នាក់ងារ​របស់​អ៉ី​រ៉​ង់ ឈ្មោះ​ហ្វា​ហា​ដ​សា​គី​រី​ជា​ជន​ជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​រស់នៅ​អា​មេ​រិ​ក ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ថា ជា​អ្នក​ទទួលបញ្ជា​ឲ្យ​សម្លាប់​លោក​ត្រាំ​។

ចំពោះ​សង្គ្រាម​នៅ​អ៉ី​រ់ង់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​អះអាង​កាល​ថ្ងៃ​ទី​៣​ មីនា​ ថា អ្វី​ៗ​ស្ទើរ​ត្រូវ​បាន​កម្ទេច​អស់​នៅ​អ៉ី​រ់ង់​ដូច​ជា កង​កង​ម៉ា​រី​ន កងទ័ពអាកាស​ និង​ប្រព័ន្ធ​ការពារ​អាកាស​ក្នុង​ការ​វាយលុក​របស់​អ៉ីស្រា​អែ​ល​រួម​ជាមួយ​អា​មេ​រិ​ក​ប្រឆាំង​អ៉ី​រ៉​ង់​។

លោក​ត្រាំំ​បញ្ជាក់​ថា អ៉ី​រ៉​ង់​លែង​មាន​កងកម្លាំង​អាកាស កងកម្លាំង​ម៉ា​រី​ន​ប្រព័ន្ធ​ការពារ​អាកាស​និង​លែង​មាន​រ៉ា​ដា​ដោយ​ទាំង​អស់នោះ​ត្រូវ​បាន​កម្ទេច ហើយ​សង្គ្រាម​កំពុង​នៅ​បន្ត​។ មក​ទល់​ពេល​នេះ​អ្វី​ៗ​ប្រព្រឹត្ត​ទៅ​ដ៏​ល្អ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ