ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពូលផ្លែឈើ ៧ មុខ ជួយបន្សុទ្ធជាតិពុលក្នុង “ថ្លើម និងតម្រងនោម” បែបធម្មជាតិ​

1 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសផ្លែឈើឱ្យបានត្រឹមត្រូវ គឺជាវិធីសាស្ត្រដ៏វិសេសក្នុងការជួយសម្រាលបន្ទុកការងាររបស់ថ្លើម និងតម្រងនោម។ ក្នុងនោះ ផ្លែប្លូបឺរី​ និង ទំពាំងបាយជូរក្រហម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម…

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការជ្រើសរើសផ្លែឈើឱ្យបានត្រឹមត្រូវ គឺជាវិធីសាស្ត្រដ៏វិសេសក្នុងការជួយសម្រាលបន្ទុកការងាររបស់ថ្លើម និងតម្រងនោម។

ក្នុងនោះ ផ្លែប្លូបឺរី​ និង ទំពាំងបាយជូរក្រហម សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Anthocyanin និង Resveratrol ដែលជួយកាត់បន្ថយការរលាក និងជំរុញការបង្កើតកោសិកាថ្លើមឡើងវិញ។ ចំណែកឯ ផ្លែល្ហុង និង ផ្លែប៉ោម មានផ្ទុកអង់ស៊ីម និងជាតិសរសៃ Pectin ដែលជួយកម្ចាត់លោហៈធ្ងន់ និងជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ ដែលធ្វើឱ្យថ្លើមមិនចាំបាច់ធ្វើការធ្ងន់លើសកម្រិត។

សម្រាប់សុខភាពតម្រងនោមវិញ ផ្លែឪឡឹក និង ក្រូចឆ្មារ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យរាងកាយបញ្ចេញជាតិពុលតាមទឹកនោមបានកាន់តែល្អ និងបង្ការការកកើតគ្រួសក្នុងតម្រងនោមយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនេះ ផ្លែទទឹម ក៏ជាជំនួយការដ៏អស្ចារ្យក្នុងការកាត់បន្ថយខ្លាញ់រុំថ្លើម និងការពារការខូចខាតតម្រងនោមតាមរយៈសារធាតុ Polyphenols។

ការបញ្ចូលផ្លែឈើទាំងនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ មិនត្រឹមតែជួយបន្សុទ្ធរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នកកាន់តែរឹងមាំ និងមានសុខភាពល្អពីខាងក្នុងមកទៀតផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ