ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៉ីរ៉ង់ចោទលោក ត្រាំ ថាបានកម្ទេចតុចរចាសន្តិភាព ដោយការបញ្ជាឱ្យធ្វើឃាតមេដឹកនាំកំពូល

1 ម៉ោង មុន

ទីក្រុងតេហេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាកឈី​បានរិះគន់យ៉ាងធ្ងន់ធ្ងរលើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធម្សិលមិញ…

ទីក្រុងតេហេរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាកឈី​បានរិះគន់យ៉ាងធ្ងន់ធ្ងរលើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធម្សិលមិញ ដោយចោទថា លោក ត្រាំ បានក្បត់ទាំងការទូត និងប្រជាជនអាម៉េរិក តាមរយៈការបញ្ជាឱ្យវាយប្រហារលើអ៉ីរ៉ង់ ចំពេលដែលភាគីទាំងពីរកំពុងស្ថិតក្នុងកិច្ចចរចានុយក្លេអ៊ែរដ៏ស្មុគស្មាញ។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៤ ខែមីនានេះ។

លោករដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់រូបនេះ បានបញ្ជាក់ថា ការចាត់ទុកការចរចាអន្តរជាតិដូចជាការរកស៊ីអចលនទ្រព្យ និងការប្រើប្រាស់ “ការភូតភរដ៏ធំ” ដើម្បីបិទបាំងការពិត បានធ្វើឱ្យតុចរចាត្រូវរលាយសាបសូន្យដោយសារការវាយប្រហារតាមអាកាសរបស់អាម៉េរិក និងអ៉ីស្រាអែល។

​ភាពតានតឹងបានឈានដល់ចំណុចផ្ទុះសង្គ្រាម បន្ទាប់ពីការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៉ីស្រាអែលកាលពីថ្ងៃសៅរ៍ បានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាលី ខាមេនី ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូប។ ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីការចរចានុយក្លេអ៊ែរដោយប្រយោលរវាងអ៉ីរ៉ង់ និងអាម៉េរិកបានប្រព្រឹត្តទៅចំនួន ៣ លើករួចមកហើយ ហើយគ្រោងនឹងបន្តជុំទី ៤ ក្នុងពេលឆាប់ៗ។

បច្ចុប្បន្ន អ៉ីរ៉ង់បានវាយបកវិញតាមរយៈដ្រូន និងមីស៊ីលជាច្រើនរលកលើគោលដៅអាម៉េរិក និងអ៉ីស្រាអែលក្នុងតំបន់ ខណៈអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ក៏បានព្រមានសហភាពអឺរ៉ុប កុំឱ្យចូលរួមគំនិតក្នុង “ឧក្រិដ្ឋកម្មសង្គ្រាម” នេះឱ្យសោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ