រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ កម្ពុជានឹងរងឥទ្ធិពលរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង និងអាងទន្លេមេគង្គ។
ស្ថានភាពនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតាមតំបន់វាលទំនាបក្នុងកម្រិត ១៥% នៃផ្ទៃដី។ ដោយឡែកសម្រាប់តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងកម្រិត ១០% នៃផ្ទៃដីផងដែរ។ ទន្ទឹមនឹងបាតុភូតនេះ សីតុណ្ហភាពអតិបរមាក្នុងប្រទេសអាចហក់ឡើងដល់ ៣៥ អង្សាសេ ដែលធ្វើឱ្យអាកាសធាតុមានសភាពក្ដៅហួតហែង។
អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ គួរបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងគ្រួសារ៕
ចែករំលែកព័តមាននេះ