ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​មិន​ខ្វះ​អា​.​វុ​.​ធ​និង​កំលាំង​វ៉ៃ​គ្នា​ជាមួយ​ថៃ​នោះ​ទេ ប៉ុន្តែ​កម្ពុជា​មិនចង់​.វ៉ៃ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​ខ្វះ​អាវុធ និង​កំលាំង​ក្នុង​ការ​វ៉ៃ​គ្នា​ជាមួយ​ថៃ​នោះ​ទេ ប៉ុន្តែ​កម្ពុជា​មិន​ចង់​វ៉ៃ​គ្នា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​មិន​ខ្វះ​អាវុធ និង​កំលាំង​ក្នុង​ការ​វ៉ៃ​គ្នា​ជាមួយ​ថៃ​នោះ​ទេ ប៉ុន្តែ​កម្ពុជា​មិន​ចង់​វ៉ៃ​គ្នា​នោះ​ទេ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​មេ​យោធា​ថៃ​ម្នាក់​បាន​អះអាង​ថា បើ​កម្ពុជា​ចង់បាន​ដី​ដែល​បាន​កំពុង​មាន​ជម្លោះ​នោះ​ទាល់​តៃ​មានការ​វ៉ៃ​គ្នា ។ យ៉ាងណា​ក្តី ថ្លែង​សារ​ពិសេស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា​ឆ្នាំ​២០២៥ ចេញពី​វិមាន​ព្រឹទ្ធសភា សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ដាក់​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​យើង​មិន​ចង់​បង្កើត​សង្គ្រាម​នោះ​ទេ​… វា​ច្បាស់លាស់​ហើយ សូ​ម្បី​តែ​ប៉ុន្មាន​ថ្ងៃ កន្លង​មកនេះ វា​គ្រាប់​គ្រាន់​បញ្ជាក់​ថា គេ​ចង់​វ៉ៃ​គ្នា ជា​ជាង​ទៅ​រក​សន្តិភាព​តាម​រយៈ​តុលាការ​ICJ នោះ​ទេ ដោយ​គេ​ថាបើ​ចង់បាន​ដី​ហ្នឹង​កន្លែង​ហ្នឹង គឺ​ត្រូវ​វ៉ៃ​គ្នា ។

កម្ពុជា​មិនមែន​ខ្វះ​អាវុធ ឬ​ខ្វះ​កំលាំង ដើម្បី​វ៉ៃ​គ្នា​នោះ​ទេ តែ​កម្ពុជា​មិន​ចង់​វ៉ៃ​គ្នា​នោះ​ទេ ។ កម្ពុជា​បញ្ជាក់​ឆន្ទៈ​របស់​ខ្លួន​ថា​មានកំ​លាំង សម្រាប់​ទប់ទល់​ជាមួយ​យថាហេតុ​ទាំងអស់ ប៉ុន្តែ​ខ្លួន​មិន​ចង់​វ៉ៃ​ជាមួយ​អ្នក​ណា​ទាំងអស់​សុំ​ត្រឹមតែ​ការពារ​ទឹកដី​របស់​ខ្លួន​ទេ​»​។

សម្ត​ច​តេ​ជោ​បាន​បន្ត​ថា នៅ​តំបន់​ទាំង​៤​មាន​ព្រំដែន​ជាង​៨​គីឡូម៉ែត្រ ប៉ុន្តែ​តំបន់​ទាំង​៤ នេះ​គឺ​តំបន់​មុំ​បី តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និង​ប្រាសាទ​តា​ក្របី ក៏​មិន អាចរ​ការ​ស្រួល​ស្រួល​គ្នា​បាន​ទេ​១០០​ឆ្នាំ​ទៀត ឬ​២០០​ឆ្នាំ​ទៀត​ក៏​មិន​ចប់​ដែរ ហើយ​ជាមេ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ផ្ទុះ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ ។ ដូច្នេះ​ហើយ បាន​យើង​ជ្រើសរើស​ដំណោះស្រាយ​ដោយ​សន្តិភាព​តាម​រយៈ​ការ​ចរចា និង​ការ​អនុវត្ត​ច្បាប់ ។

សម្តេច​តេ​ជោ​បាន​សង្ឃឹមថា ប្រទេស​លើ​ពិភពលោក​ដែល​កំពុង​អនុវត្ត​លើ​នយោបាយ​គោរព​ច្បាប់​អន្តរជាតិ​ដោយ​ចៀសវាង​ប្រើប្រាស់​កំលាំង ឬ​គម្លាត​ប្រើប្រាស់​កំលាំង និង​គាំទ្រ​កម្ពុជា​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី និង​សន្តិភាព តាម​រយៈ​ការ​ចរចា ទ្វេរ​ភាគី និង​តាម​រយៈ​យន្ត​តុលាការ​យុត្តិធម៌​អន្តរជាតិ​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា អ្នក​ណា​ក៏​ដោយ​ឲ្យ​តែ​គេច​វែ​ស​ពី​តុលាការ មាន​ន័យ​ថា​ខ្លួន​មាន​ពិរុទ្ធភាព ដែល​និយាយ​តាម​ត្រង់​ទេ មាន​តែ​ចោរ​ទេ ដែល​ខ្លាច​តុលាការ ។ តែ​កម្ពុជា​មាន​បរិសុទ្ធ​មិន​ត្រូវ​ខ្លាច​តុលាការ​នោះ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា បើ​មានការ​វ៉ៃ​គ្នា​នោះ​នឹង​ធ្វើ​ឲ្យ​បាត់បង់​សាច់ឈាម​ជា​ច្រើន​នាក់​ជា​មិន​ខាន​។ សម្តេច​ថា កម្ពុជា​មិន​ដកថយ​នោះ​ទេ ហើយ​មាន​តែ​យន្តការ​ដោះស្រាយ​សន្តិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ