សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការអនុវត្តទម្លាប់តូចៗមុនម៉ោង ១០ ព្រឹក ជួយពង្រឹងសុខភាពខួរក្បាលបានយូរអង្វែង។
ដំបូង ចូរទទួលពន្លឺថ្ងៃពេលព្រឹកដើម្បីកែតម្រូវចង្វាក់ជីវសាស្ត្រ និងជួយឱ្យគេងលក់ស្រួល។ បន្ទាប់មក ត្រូវផឹកទឹកមួយកែវភ្លាមៗក្រោយពេលភ្ញាក់ពីគេង ដើម្បីបង្កើនការផ្ចង់អារម្មណ៍ និងល្បឿននៃការគិត។ ទីបី ជៀសវាងការអង្គុយស្ងៀមយូរ ដោយត្រូវធ្វើសកម្មភាពកាយសម្បទាល្មមៗដូចជាការដើរ ឬលាតសន្ធឹងខ្លួន ដើម្បីជំរុញការលូតលាស់កោសិកាប្រសាទ។
ចុងក្រោយ ចូររៀបចំផែនការរឿងវិជ្ជមានសម្រាប់ថ្ងៃនោះ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនភាពមុតស្រួចនៃខួរក្បាល។ ការរក្សាទម្លាប់ទាំងនេះនឹងជួយឱ្យអ្នកមានសុខភាពផ្លូវចិត្តល្អ និងការពារហានិភ័យនៃជំងឺបាត់បង់ការចងចាំនៅថ្ងៃមុខ៕
ចែករំលែកព័តមាននេះ