ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ! អាហារ​ទាំងនេះ​ជួយ​បំប៉នដល់​ខួរក្បាល​ឱ្យ​អ្នក​កាន់តែ​ឆ្លាត

8 ម៉ោង មុន

ជំនួយ​ច្រើន​ប្រភេទ​ណាស់ ទាំង​ជា​ប្រភេទ​ថ្នាំ ជា​ទឹក​ផឹក តែ​តាម​ពិត​ទៅ​មិនមែន​ទាល់តែ​ញ៉ាំ​ពពួក​អាហារ​បំប៉ន់​ទាំងនោះ​ទើប​ជួយ​ខួរក្បាល​បាន​ទេ​។ អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ​ក៏​ជួយ​បំប៉ន់​ដល់​ខួរក្បាល​យើង​បាន​ដែរ​។ ១. ត្រី​សាល់​ម៉ុ​នត្រី​សាល​ម៉ុ​ន​ជា​មុខម្ហូប​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​។ វា​មាន​សារ​ប្រយោជន៍​ច្រើន​ជាង​យើង​គិត វា​សម្បូរ​ដោយ​ខ្លាញ់ អូ​មេ​ហ្គា…

ជំនួយ​ច្រើន​ប្រភេទ​ណាស់ ទាំង​ជា​ប្រភេទ​ថ្នាំ ជា​ទឹក​ផឹក តែ​តាម​ពិត​ទៅ​មិនមែន​ទាល់តែ​ញ៉ាំ​ពពួក​អាហារ​បំប៉ន់​ទាំងនោះ​ទើប​ជួយ​ខួរក្បាល​បាន​ទេ​។ អាហារ​ដែល​យើង​ញ៉ាំ​ប្រចាំ​ថ្ងៃ​ក៏​ជួយ​បំប៉ន់​ដល់​ខួរក្បាល​យើង​បាន​ដែរ​។

១. ត្រី​សាល់​ម៉ុ​ន
ត្រី​សាល​ម៉ុ​ន​ជា​មុខម្ហូប​ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ញ៉ាំ​។ វា​មាន​សារ​ប្រយោជន៍​ច្រើន​ជាង​យើង​គិត វា​សម្បូរ​ដោយ​ខ្លាញ់ អូ​មេ​ហ្គា ៣ ដែល​ជួយ​គ្រប់គ្រង​ការ​ចង់​ចាំ និង​មុខងារ​ផ្សេង​ៗ​របស់​ខួរក្បាល​។ ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺ​វង្វេង និង ដាច់​សរសៃឈាម​ខួរក្បាល​។ ចំណុច​ល្អ​របស់​ត្រី​សាល់​ម៉ុ​ន​គឺ​យើង​អាច​ញ៉ាំ​ស្រស់​បាន​។ យក​ល្អ​គួរតែ​ញ៉ាំ​ឲ្យ​បាន ២ ទៅ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

២. កាហ្វេ
ភេសជ្ជៈ​ដែល​អ្នកធ្វើការ​នៅ​ការិយាល័យ​ព្រឹក​ឡើង​មិន​អាច​ខ្វះ​បាន​។ ក្រៅពី​ជួយ​កុំ​ឲ្យ​ងងុយគេង កាហ្វេ​ក៏​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​ជួយ​ប្រឆាំង​នឹង​ពពួក​រ៉ា​ឌី​កាល់​សេរី ហើយ​វា​ក៏​មាន​ប្រយោជន៍​ច្រើន​ផ្សេង​ទៀត ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​ជួយ​ជំរុញ​ដល់​មុខងារ​របស់​ខួរក្បាល​ធ្វើការ​បាន​ល្អ​។ ប៉ុន្តែ​យក​ល្អ​មិន​គួរ​ញ៉ាំ​ច្រើន​ជាង ១ កែវ​ក្នុង​មួយ​ថ្ងៃ​ទេ​។

៣. គ្រាប់​ធញ្ញជាតិ និង​ស្រូវ​សាលី
សម័យ​ឥឡូវនេះ​ពេល​ចង់​សម្រក​គីឡូ ម្នាក់​ៗ​ចង់​ញ៉ាំ​តែ​គ្រាប់​ធ​ញ្ញា​ជាតិ និង​ស្រូវ​សាលី​ទេ​។ តែ​ពួក​គេ​មិន​បានដឹង​ថា​គ្រាប់​ធញ្ញជាតិ​អាច​ជួយ​ដល់​ចលនា​ឈាម​រត់ និង​ជួយ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ទៀត​ផង ពីព្រោះ​តែ​វា​សម្បូរ​ដោយ​ជាតិ​វីតាមីន E ជាតិ​កាក​សរសៃ និង​អាស៊ីត អូ​មេ​ហ្គា ៣​។

៤. សូកូឡា​ខ្មៅ
បង្អែម​ដូច​ជា​សូកូឡា​ខ្មៅ ស្តាប់​ទៅ​មិន​សម​ល្អ​ចំពោះ​រាង​កាយ​ទេ តែ​វា​ពិតជា​ជួយ​បំប៉ន​ដល់​ខួរក្បាល​ពិតមែន​។ ពីព្រោះ​តែ​សូកូឡា​ខ្មៅ​មាន​ទាំង​ជាតិ​កាហ្វេ និង​សា​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម លើស​ពី​នេះ​វា​ជួយ​ខួរក្បាល​ឲ្យ​ធ្វើការ​បាន​ល្អ និង​ជួយ​រក្សា​អារម្មណ៍​ឲ្យ​បាន​ល្អ តែ​មិន​គួរ​ញ៉ាំ​ច្រើន​ពេក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​ក្នុង​ឈាម គួរតែ​កុំ​ញ៉ាំ​ច្រើន​ជាង ១០-២៥ ក្រាម​ក្នុង​មួយ​ថ្ងៃ​។

៥. ប្លូ​ប័​រី
ប្លូ​ប័​រ​រី​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ី​កម្ម​ច្រើន កាន់តែ​ញ៉ាំ​កានតែ​ជួយ​ការពារ ស្បែក​ពី​ការ​ជ្រីវជ្រួញ​។ ថែម​ទាំង​ជួយ​បំប៉ន​ខួរក្បាល​ដល់​ការ​ចង់​ចាំ និង​អាច​កាត់​បន្ថយ​ស្ត្រេ​សបាន​។ យក​ល្អ​អាច​ញ៉ាំ​លាយ​ជាមួយ​យ៉ា​អួ ឬ​ដោះ​គោ​ក៏​បាន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ