ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ថៃ​​សម្រុក​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កើនឡើង​រាល់ថ្ងៃ​ ខណៈ​​ពលរដ្ឋ​ខ្មែរ​ចូល​លក់​ដូរក្នុង​ផ្សារ​រ៉ុង​ក្លឿ​ ប្រទេស​ថៃ​ ជា​ធម្មតា

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជនជាតិ​ថៃ​បាន​សម្រុក​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កើនឡើង​រាល់ថ្ងៃ​ ខណៈ​​ពលរដ្ឋ​ខ្មែរ​ចូល​លក់ដូរ​ក្នុង​ផ្សារ​រ៉ុងក្លឿ​ ប្រទេស​ថៃ​ ជា​ធម្មតា​ ក្រោយ​បើក​ច្រក​ទ្វារ​ព្រំដែន​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ ជនជាតិ​ថៃ​បាន​សម្រុក​ចេញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កើនឡើង​រាល់ថ្ងៃ​ ខណៈ​​ពលរដ្ឋ​ខ្មែរ​ចូល​លក់ដូរ​ក្នុង​ផ្សារ​រ៉ុងក្លឿ​ ប្រទេស​ថៃ​ ជា​ធម្មតា​ ក្រោយ​បើក​ច្រក​ទ្វារ​ព្រំដែន​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៥​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​ពលរដ្ឋ​ថៃ​ដែល​មក​ការ​ធ្វើការ​រកស៊ី​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​សម្រុក​ចេញ​ទៅ​ប្រទេស​ថៃ​វិញ​ច្រើន​ខុសធម្មតា​ដែល​មាន​អូស​វ៉ា​លី​និង​សម្ភារៈ​មួយ​ចំនួន​ជាប់​និង​ពលរដ្ឋ​ខ្មែរ​ជា​អាជីវករ​និង​កម្មករ​ដែល​ទៅ​លក់ដូរ​ផ្សារ​រ៉ូង​ក្លឿ​ប្រទេស​ថៃ​ចេញ​.​ចូល​ទៅ​ធម្មតា​ដូច​ជា​គ្មាន​អ្វី​ប្រែប្រួល ​ប៉ុន្តែ​​សិស្ស​ដែល​ជាប់​ឪពុក​ម្តាយ​លក់ដូរ​នៅ​ទឹកដី​ថៃ​ចូល​មក​សិក្សា​ក្រុង​ប៉ោយ​ប៉ែ​ត​មានការ​ថយ​ចុះ​និង​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​១​ថ្ងៃ​ប្រមាណ​ជិត​២០០​នាក់​។

លោ​បាន​បញ្ជាក់​ថា​៖​ក្រោយ​ភាគី​ថៃ​បិត​ច្រកព្រំដែន​កម្ពុជា​ថៃ​ហើយ​សម្រួល​ពេលវេលា​ចេញ​.​ចូល​ដោយ​កម្ពុជា​បើក​ចេញ​.​ចូល​រយៈពេល​១​ថ្ងៃ​៧​ម៉ោង​បើក​ច្រក​ទ្វារ​នៅ​ម៉ោង​៩​ព្រឹក​និង​បិត​ទ្វារ​ព្រំដែន​ម៉ោង​៤​ល្ងាច ដោយឡែក​ភាគី​បើកទ្វារ​ព្រំដែន​ម៉ោង​៨​ព្រឹក​និង​បិត​ទ្វារ​ព្រំដែន​ម៉ោង​៤​ល្ងាច​ដោយមើល​ឃើញ​ផល​លំបាក​ដល់​សិស្ស​តាម​ឪពុក​ម្តាយ​ទៅ​លក់ដូរ​ផ្សារ​រ៉ូ​ក្លឿ​ប្រទេស​ថៃ​អាជ្ញាធរ​កម្ពុជា​.​ថៃ​ខេត្ត​ជាប់​ជាយ​ដែន​បាន​សម្រួល​បន្ថែម​ដោយ​បើក​អោយ​សិស្ស​ចូល​ព្រឹក​ម៉ោង​៦​ដល់​ម៉ោង​៨ និង​ល្ងាច​ចាប់​ម៉ោង​៥​ដល់​ម៉ោង​៦​ល្ងាច​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ​ អ្នកដំណើរ​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​មាន​ចំនួន​៩.៥៣២​នាក់ ក្នុង​នោះ​មាន​ជនបរទេស​ចំនួន​៤.៤៧៦​នាក់ មានការ​ថយ​ចុះ​ជាង​មុន​ចំនួន​១.០៣៩​នាក់ និង​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចូល​មាន​ចំនួន​១៥៦​នាក់ ដោយឡែក​អ្នកដំណើរ​ដែល​ចេញពី​កម្ពុជា​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​មាន​ចំនួន​១២.៨០៥​នាក់ ជនបរទេស​ចំនួន​៦.២៤៥​នាក់ មានការ​កើនឡើង​២.០៨៣​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ