ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃដ៏ខ្មៅងងឹតនៅអាមេរិក៖ មនុស្ស១៥នាក់ស្លា.ប់​ក្នុងសោកនាដកម្មពីរដាច់ដោយឡែកពីគ្នា

1 នាទី មុន

​សហរដ្ឋអាមេរិក ៖ នៅ​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​១៩​ មេ​សា កើត​មាន​សោកនាដកម្ម​២ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​សរុប​១៥​នាក់​ ។ អំពើ​ហិង្សា​ដោយ​អាវុធ​ដ៏​សាហាវ​មួយ​កើត​មាននៅ​រដ្ឋ​ល្វី​ហ្សា​ណា​ដោយ​កុមារ​៨​នាក់ បាន​ត្រូវ​ស្លាប់​​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។…

​សហរដ្ឋអាមេរិក ៖ នៅ​សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​១៩​ មេ​សា កើត​មាន​សោកនាដកម្ម​២ បណ្ដាលឱ្យ​មនុស្ស​ស្លាប់​សរុប​១៥​នាក់​ ។ អំពើ​ហិង្សា​ដោយ​អាវុធ​ដ៏​សាហាវ​មួយ​កើត​មាននៅ​រដ្ឋ​
ល្វី​ហ្សា​ណា​ដោយ​កុមារ​៨​នាក់ បាន​ត្រូវ​ស្លាប់​​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ហិង្សា​រវាង​គ្រួសារ​។ នេះ​ជា​សេចក្ដីរាយការណ៍​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា ​របស់​អាជ្ញាធរ​ទីក្រុង​ SHREVEPORT ​ដែល​ជាទី​ក្រុង​សំខាន់​មួយ​ នា​ភាគ​ខាងជើង​រដ្ឋ​ល្វី​ហ្សា​ណា​ ។

ប៉ូលិស​មូលដ្ឋាន​គូសបញ្ជាក់​ថា បន្ទាប់​ពី​ទទួល​សេចក្ដីរាយការណ៍​ពី​អំពើ​ហិង្សា ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩​ មេ​សា ប៉ូលិស​បាន​ចេញ​ធ្វើ​អន្តរាគមន៍​ និង​បាន​ប្រទះ​ឃើញ​មនុស្ស​ស្លាប់​ក្នុងផ្ទះ​២ ហើយ​ផ្ទះ​ទី​៣​មួយទៀត​​ក៏​ជាប់​ការ​ស៊ើប​អង្កេត​ដែរ​ ។ ប៉ូលិស​បន្ត​ថា​ មនុស្ស​យ៉ាងតិច​១០​នាក់​ ត្រូវ​គ្រាប់កាំភ្លើង​នា​យប់​ថ្ងៃ​ទី​១៨​ មក​១៩ ​មេ​សា ក្នុង​អំពើ​ហិង្សា​គ្រួសារ​នេះ ក្នុង​នោះ​ ៨​នាក់​ស្លាប់​ដែល​ពួក​គេ​សុទ្ធតែ​ជា​កុមារ​មាន​អាយុ​ពី​១​ឆ្នាំ ទៅ​១៤​ឆ្នាំ​។ ក្នុង​ចំណោម​ក្មេង​ដែល​ស្លាប់​ទាំងនេះ​មួយ​ចំនួន​ត្រូវជា​កូន​របស់​ខ្មាន់កាំភ្លើង​ ។ នារី​២​នាក់​ដែល​ជា​សាច់ញាតិ​របស់​ខ្មាន់កាំភ្លើង​ក៏​រង​របួសធ្ងន់​ដែរ​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក ​TOM ARSENEAUX អភិបាលក្រុង​SHREVEPORT ​ប្រាប់​ដល់​ទូរ​ទស្សន៍​អា​មេ​រិ​ក​CNN ​។ ចំណែក​យុវជន​ម្នាក់​ក៏​រង​របួស​ដែរ​ដោយសារ​ការ​ហក់​ទម្លាក់​ខ្លួន​ពីលើ​ដំបូលផ្ទះ​គេច​ចេញពី​គ្រាប់កាំភ្លើង​។

ខ្មាន់កាំភ្លើង​ដែល​មិន​ត្រូវ​បាន​គេ​បង្ហាញ អត្តសញ្ញាណ​ក្រោយ​ការ​បាញ់ប្រហារ​បាន​រត់គេច​ខ្លួន​ហើយ​ត្រូវ​ប៉ូលិស​ដេញ​តាម និង​ចាប់​រថយន្ត​ដែល​គេ​បើក​រត់ ​។ ប៉ូលិស​អះអាង​ថា ​ខ្មាន់កាំភ្លើង​នោះ​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់ តែ​អភិបាលក្រុង​លោក​TOM ARSENEAUX អះអាង​ថា លោក​មិនដឹង​ច្បាស់​ដែរ​ថា​ តើ​ខ្មាន់កាំភ្លើង​រូប​នោះ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ឬ​មួយ​គេ​បាញ់​សម្លាប់​ខ្លួនឯង​ ។

ចំណែក​សោកនាដកម្ម​មួយទៀត​ កើត​មាន​នា​ថ្ងៃ​ទី​១៩ ​មេ​សា ​នោះ​ដែរ ដោយ​នារី​ជា​ម្ដាយ​ម្នាក់​នៃ​សហគមន៍​AMISH​ និង​កូន​របស់​គេ​៦​នាក់​ បាន​ត្រូវ​ស្លាប់​ក្នុង​អគ្គិភ័យ​មួយ​បណ្ដាល​មក​ពី​ការ​ធ្លាយ​ឧស្ម័ន​ប្រូ​ប៉ាន​ ។ តាម​ទូរទស្សន៍​BBC NEWS​ថា អាជ្ញាធរ​មូលដ្ឋាន​រៀបរាប់​ថា ការ​ផ្ទុះ​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​សម្លាប់​មនុស្ស​៧​នាក់ ក្នុង​តំបន់​ជនបទ​មួយ​នៃ​រដ្ឋ​ផេ​នស៊ីល​វេ​នៀ ​។

សោកនាដកម្ម​នេះ ​កើត​មាននៅ​ LAMAR TOWNSHIP ​តំបន់​គ្លី​ន​តុ​ន​ជិត​ទីក្រុង​មី​លហាល់​។
តាម​ប៉ូ​លិ​ស​រដ្ឋ​ថា ​ការ​ផ្ទុះ​ដ៏​ខ្លាំង​មួយ​លាន់ឮ​ពី​បណ្ដា​ផ្ទះ​ជិតខាង​មុន​ពេល​អណ្ដាតភ្លើង​ឆេះ​រាលដាល​យ៉ាង​លឿន​បំផ្លាញ​ផ្ទះ​មួយ​ទាំងស្រុង​ ។ ពេល​ក្រុម​សង្គ្រោះ​មក​ដល់​អគារ​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​មិន​អាច​ធ្វើ​អន្តរាគមន៍ ប៉ុនប៉ង​សង្គ្រោះ​មនុស្ស​ស្ថិត​ក្នុងផ្ទះ​នោះ​បាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ