ខេត្តឧត្តរមានជ័យ ៖ គួរឲ្យសោកស្តាយវាបានហួសពេលបន្តិចទៅហើយតែគួរឲ្យកត់សម្គាល់លំនៅឋានប្រជាពលរដ្ឋចំនួន១៤៤ខ្នងផ្ទះត្រូវបានខ្យល់បក់បោកយ៉ាងខ្លាំងប៉ើងដំបូលនិងដួលរលំហេតុការណ៍នេះបានកើតឡើងចំនួន២ឃុំក្នុងឃុំអម្ពឹល ស្រុកបន្ទាយអម្ពឹល និងឃុំក្រសាំងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៨ខែមេសាឆ្នាំ២០២៦កន្លងទៅនេះ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់ បក់បោកខូចខាតលំនៅឋានបានរៀបរាប់ឲ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុនៅរសៀលម៉ោង៤ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មេឃឡើងដុំពរពកប្រែពណ៍ខ្មៅ ។ បន្ទាប់មកបានធ្លាក់ខ្យល់បក់បោកយ៉ាងខ្លាំង ក្រោយមកទើបធ្លាក់ទឹកភ្លៀងមួយមេធំ ខណៈនោះលំនៅឋានមួយចំនួនប៉ើងដំបូលឯមួយចំនួនទៀតដួលរលំ ។
មន្ត្រីបម្រើការងារសាលាស្រុកបន្ទាយអម្ពឹលបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមាន១៤៤គ្រួសារមានចំនួន២ឃុំ គឺឃុំក្រសាំង ក្នុងស្រុកចុងកាល់ និងឃុំអម្ពឹល ក្នុងស្រុកបន្ទាយអម្ពិល ។
ក្រោយពីប្រជាពលរដ្ឋរងគ្រោះ ឯកឧត្ដម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះ
មហន្តរាយខេត្តឧត្ដរមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១៤៤គ្រួសារ រួមមានស័ង្កសី សម្ភារះប្រើប្រាស និងគ្រឿងឧបភោគ បរិភោគ ស្ថិតក្នុងឃុំក្រសាំង ស្រុកចុងកាល់ នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦៕






ចែករំលែកព័តមាននេះ