ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាលលោកត្រាំរង្គោះរង្គើជាថ្មី៖ រដ្ឋមន្ត្រីការងារ​​​លាលែងពីតំណែង ក្រោយផ្ទុះរឿងអា​ស្រូវស្នេហា និងការប្រើអំណាចខុសច្បាប់

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ សេត​វិមាន​បាន​ចេញ​សេចក្ដី​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ កាលពី​ថ្ងៃ​ទី​២០ ​មេ​សា ពី​ការ​លាលែង​ចេញពី​តំណែង​របស់​រដ្ឋមន្ត្រី​ការងារ​អា​មេ​រិ​ក​។ ការ​ប្រកាស​នោះ ​ធ្វើ​ឡើង​ក្រោយ​ពី​រឿងអាស្រូវ​មួយ​ចំនួន​កើត​មាន​អំឡុង​ពេល​១៣​ខែ​ នៃ​ការ​កាន់​តំណែង​នោះ​របស់​លោកស្រី​ LORI…

សហរដ្ឋអាមេរិក ៖ សេត​វិមាន​បាន​ចេញ​សេចក្ដី​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ កាលពី​ថ្ងៃ​ទី​២០ ​មេ​សា ពី​ការ​លាលែង​ចេញពី​តំណែង​របស់​រដ្ឋមន្ត្រី​ការងារ​អា​មេ​រិ​ក​។ ការ​ប្រកាស​នោះ ​ធ្វើ​ឡើង​ក្រោយ​ពី​រឿងអាស្រូវ​មួយ​ចំនួន​កើត​មាន​អំឡុង​ពេល​១៣​ខែ​ នៃ​ការ​កាន់​តំណែង​នោះ​របស់​លោកស្រី​ LORI CHARVEZ DEREMER ។

តាម​បណ្ដាញ​សង្គម​X នាយក​គម​នាគម​ន៍​នៃ​សេត​វិមាន លោក​STEVEN CHEUNG ប្រកាស​ថា លោកស្រី​LORI CHARVEZ DEREMER​រដ្ឋមន្ត្រី​ការងារ​នឹង​ចាក​ចេញពី​រដ្ឋាភិបាល ដើម្បី​មក​កាន់​តំណែង​មួយ​ក្នុង​ផ្នែក​ឯកជន​ ។ ចូល​កាន់​តំណែង​នេះ​ពី​ខែមីនា​ឆ្នាំ​២០២៥​មក លោកស្រី​LORI CHARVEZ DEREMER​ ក្លាយជា​នារី​ទី​៣​ដែល​ចាក​ចេញពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​អំឡុង​ពេល​ត្រឹម​៦​ស​ប្ដា​ហ៍ ក្រោយ​ការ​ចាកចេញ​ដោយ​បង្ខំ របស់​រដ្ឋមន្ត្រី​សន្តិសុខ​ផ្ទៃក្នុង លោកស្រី​KRISTI NOEM និង​រដ្ឋមន្ត្រី​យុត្តិធម៌​លោកស្រី​PAM BONDI ។

លោកស្រី​LORI CHARVEZ DEREMER អតីត​សមាជិកា​សភា​រដ្ឋ​អូ​រី​ហ្គោ​ន​វ័យ​៥៨​ឆ្នាំ ពេល​តែងតាំង​លោកស្រី​ជា​រដ្ឋមន្ត្រី​ការងារ ជា​មនុស្ស​ជិតដិត​ជាមួយ​សហជីព​។ ក្នុង​អាណត្តិ​លោកស្រី​មាន ការ​ដក​តំណែង​និង​ការ​ចាប់បង្ខំ​ឲ្យ​លាលែង របស់​មន្ត្រី​ក្រសួង​លោកស្រី​ច្រើន​ពាន់​នាក់​។ ប៉ុន្តែ​មានរឿង​អាស្រូវ​មួយ​ចំនួន​នា​ពេល​ថ្មី​ៗ​នេះ ទើប​នាំ​ឲ្យ​លាក​ស្រី​ចាក​ចេញពី​តំណែង​។

តាម​កាសែត​វ៉ា​ស៊ីន​តោន​ប៉ុស្តិ៍​ថា លោកស្រី​ពិសេស​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ ពី​បទ​មាន​ទំនាក់ទំនង​មិន​សម​ស្រប ជាមួយ​អ្នក​នៅ​ក្រោម​បង្គាប់​លោកស្រី​ម្នាក់ ។ លោកស្រី​ក៏​ត្រូវ​គេ​ចោទ​ដែរ​ថា​ផឹកស្រា ក្នុង​ការិយាល័យ​ពេល​ម៉ោង​ធ្វើការ និង​ក៏​ជាប់​ការ​ចោទប្រកាន់​ដែរ​ពី​បទ​ក្លែងបន្លំ ដើម្បី​ឲ្យ​ទទួល​បានការ​ធ្វើ​ដំណើរ​ផ្លូវការ​សម្រាប់​គ្រួសារ​និង​មិត្តភក្ដិ​លោកស្រី​ ៕

(FILES) US Labor Secretary Lori Chavez-DeRemer prepares for a television interview outside of the West Wing of the White House in Washington, DC on September 5, 2025. US Secretary of Labor Lori Chavez-DeRemer is to leave her job, the White House said Monday, departing after a tenure beset by a series of ethics scandals and becoming the third woman to leave President Donald Trump’s cabinet. (Photo by Mandel NGAN / AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ