ទំនៀមទម្លាប់អ្នកស្រុកអង្គរ ៖ ពិធីឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក នៅប្រាសាទវត្តអធ្វា
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ…
ខេត្តសៀមរាប ៖ កាលពីថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ…
ខេត្តសៀមរាប ៖ កាលពីថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅនេះ បងប្អូនប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះ ជើងវត្តអធ្វា បានរួបរួមគ្នាប្រារព្ធកិច្ចពិធី «ឡើងអ្នកតា និងការបញ្ជូនអ្នកតាឡើងគោក» នៅនាប្រាង្គកណ្ដាលនៃប្រាសាទវត្តអធ្វា ដែលជាកិច្ចពិធីដ៏វិសេសវិសាលមួយក្នុងជំនឿបែបបុរាណរបស់សហគមន៍អ្នកស្រុកអង្គរ។
ពិធីដែលប្រារព្ធឡើងនៅថ្ងៃ៣ កើត ខែពិសាខនេះ គឺជាមរតកអរូបីដែលឆ្លុះបញ្ចាំងពីទំនាក់ ទំនងយ៉ាងជិតស្និទ្ធរវាងមនុស្ស ជំនឿ និងធម្មជាតិ។ បើតាមទំនៀមទម្លាប់ ពិធីនេះមានអត្ថន័យសំខាន់ៗដូចជា៖ ការចាប់ផ្តើមរដូវកាលថ្មី៖ ខុសពីពិធីឡើងអ្នកតានៅខែមាឃ (បញ្ជូនអ្នកតាចុះទឹក) ដែលជានិមិត្តរូបនៃការបញ្ចប់រដូវច្រូតកាត់ ពិធីក្នុងខែពិសាខនេះ គឺជាសញ្ញាណនៃការ «បញ្ជូនអ្នកតាឡើងគោក» ដើម្បីត្រៀមលក្ខណៈចូលដល់រដូវវស្សា។
ការសុំសេចក្តីសុខ និងទឹកភ្លៀង៖ អ្នកភូមិរៀបចំពិធីនេះឡើងក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខសប្បាយដល់សហគមន៍ និងបួងសួងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ការងារកសិកម្ម ស្របពេលដែលរដូវភ្ជួររាស់ចាប់ផ្តើមចូលមកដល់។
-ការអភិរក្សមរតកអរូបីក្នុងតំបន់អង្គរ៖ ទោះបីជាស្ថិតក្នុងសម័យ កាលទំនើបយ៉ាងណាក្តី ក៏កិច្ចពិធីតាមបែបបុរាណនេះនៅតែបន្តរស់រវើកក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរយ៉ាងខ្ជាប់ខ្ជួន។ នេះគឺជាសក្ខីភាពមួយបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលត្រូវបានថែរក្សាតកូនតចៅ។
-ក្នុងកិច្ចការអភិរក្សនេះ អាជ្ញាធរជាតិអប្សរា តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម ទាំងផ្នែកធនធាន និងស្មារតី ដើម្បីជំរុញឱ្យសហ គមន៍មូលដ្ឋានមានលទ្ធភាពបន្តថែរក្សាទំនៀមទម្លាប់ដ៏មានតម្លៃទាំងនេះ។ ការចូលរួមរបស់បង ប្អូនប្រជាពលរដ្ឋមិនត្រឹមតែជាការគោរពតាមជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា «ព្រលឹង» នៃរមណីយដ្ឋានអង្គរ ឱ្យនៅបន្តមានជីវិតជានិរន្តរ៍។ បេតិកភណ្ឌអរូបី គឺជាអត្តសញ្ញាណ និងជាដង្ហើមនៃសហគមន៍យើង! ៕






















ចែករំលែកព័តមាននេះ