រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា ព្រះរាជសុខភាពព្រះមហាក្សត្រ ក្រោយធ្វើការវះកាត់ព្យាបាលមានភាពល្អប្រសើរ ហើយអាចមានព្រះរាជបន្ទូលឆ្លើយឆ្លងជាមួយសម្តេចបានជាធម្មតា ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦យ៉ាងដូច្នេះថា «ម៉ោង៩ និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ ខ្ញុំបានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រម៉ាន៨នាទី»។

សម្តេចតេជោបានគូសបញ្ជាក់ថា «ជាទូរទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺ ក្រោយការវះកាត់ក៏ដោយ»។
សម្តេចតេជោបានលើកឡើងទៀតថា តាមរយៈខ្ញុំព្រះករុណាខ្ញុំព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក ៕
ចែករំលែកព័តមាននេះ