ទីក្រុងតេអេរ៉ង់ ៖ រូបភាពផ្កាយរណបចុងក្រោយពីក្រុមហ៊ុន Maxar Technologies បានបង្ហាញពីការខូចខាតបន្ថែមទៀត ចំពោះទីតាំងមីស៊ីល Kermanshah របស់អ៊ីរ៉ង់ ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ។
រូបភាពផ្កាយរណប ដែលបានបង្ហាញពីការខូចខាតអគារ ផ្លូវរូងក្រោមដីសម្រាប់យានយន្ត និងលេណដ្ឋាននៅក្នុងទីតាំង Kermanshah នេះ។ ការខូចខាតលើអគារយ៉ាងតិច ១៥កន្លែង និងតំបន់ផ្សេងទៀត នៃទីតាំងមីស៊ីល អាចត្រូវបានគេមើលឃើញនៅក្នុងរូបភាពផ្កាយរណប នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីការវាយប្រហារជាច្រើនលើក ដោយអ៊ីស្រាអែល ។
កាលពីល្ងាចថ្ងៃសុក្រ ទាំងអ៊ីរ៉ង់ និងអ៊ីស្រាអែល សុទ្ធតែអះអាងដូចៗគ្នាថា មីស៊ីលរបស់អ៊ីរ៉ង់ បានបាញ់ចូលទឹកដីអ៊ីស្រាអែលពិតមែន។ ចំណែកប្រជាជនអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់ភាគខាងជើង អះអាងថា ពួកគេស្ដាប់ឮសំឡេងផ្ទុះគ្រាប់មីស៊ីល និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ។ ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ ផ្សាយថា អ៊ីស្រាអែលបានវាយប្រហារបន្ថែមទៀតពិតមែន។ រហូតមកដល់ពេលនេះ គេមិនដឹងថា តើការវាយប្រហារគ្នា ទៅវិញ ទៅមក លើកនេះធ្វើឱ្យស្លាប់ របួស ឬខូចខាតទ្រព្យសម្បត្តិកម្រិតណាទេ ៕

ចែករំលែកព័តមាននេះ