ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ដឹង​ថា​មេ​ដឹកនាំ​អ៊ីរ៉ង់​លាក់​ខ្លួន​នៅ​ទី​ណា​,ប៉ុន្តែ​គាត់​ទុក​ឱ្យ​រស់​សិន​ចុះ

5 ខែ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​​​ដឹង​ថា​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​កំពុង​សម្ងំ​លាក់​ខ្លួន​នៅទី​ណា​។ បើ​ចង់​ចាត់​ការ​គាត់​ងាយ​ស្រួល​ដូច​បក​ចេក​។ ​ប៉ុន្តែ​សម្រាប់​ពេល​នេះ ទុក​ឱ្យ​គាត់​រស់​នៅ​មួយ​សំណើ​សិន​ចុះ​។ ទន្ទឹម​នឹង​នោះ ​លោក​​អំពាវ​នាវ​ឱ្យ​មេ​ដឹក​នាំ​រូប​នេះ​​​ចុះ​ចាញ់​ដោយ​ឥត​លក្ខ​ខណ្ឌ​​​។ ការ​ថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​មាន​ដំណឹង​ថា​សង្គ្រាម​អ៊ីរ៉ង់​ និង​អ៊ីស្រាអែល​​ប្រហែល​ជា​មិន​សាមញ្ញ​ពេក​ទេ​។ ប្រភព​ខ្លះ​ថា​អ៊ីស្រា​អែល​មិន​ត្រឹម​តែ​ចង់​វាយ​ទី​តាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ទេ​​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​​​ដឹង​ថា​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​កំពុង​សម្ងំ​លាក់​ខ្លួន​នៅទី​ណា​។ បើ​ចង់​ចាត់​ការ​គាត់​ងាយ​ស្រួល​ដូច​បក​ចេក​។ ​ប៉ុន្តែ​សម្រាប់​ពេល​នេះ ទុក​ឱ្យ​គាត់​រស់​នៅ​មួយ​សំណើ​សិន​ចុះ​។ ទន្ទឹម​នឹង​នោះ ​លោក​​អំពាវ​នាវ​ឱ្យ​មេ​ដឹក​នាំ​រូប​នេះ​​​ចុះ​ចាញ់​ដោយ​ឥត​លក្ខ​ខណ្ឌ​​​។ ការ​ថ្លែង​ដូច្នេះ​ស្រប​ពេល​ដែល​មាន​ដំណឹង​ថា​សង្គ្រាម​អ៊ីរ៉ង់​ និង​អ៊ីស្រាអែល​​ប្រហែល​ជា​មិន​សាមញ្ញ​ពេក​ទេ​។ ប្រភព​ខ្លះ​ថា​អ៊ីស្រា​អែល​មិន​ត្រឹម​តែ​ចង់​វាយ​ទី​តាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ទេ​​ ថែម​ទាំង​​ចង់​ផ្ដួល​រំលំ​​របប​ដឹក​នាំ​​នៅ​អ៊ីរ៉ង់​​តែ​ម្ដង​។

ប្រទេស​ខ្លះ​ក៏​កំពុង​ខ្វាយ​ខ្វល់​អំពី​បញ្ហា​នេះ​ផង​ដែរ​។ ប្រមុខ​ដឹក​នាំ​បារាំង​ លោក​ម៉ាក្រុង​ ថ្លែង​ថា​លោក​មិន​គាំទ្រ​ការ​ផ្លាស់​ប្ដូរ​របប​​ដឹក​នាំ​នៅ​អ៊ីរ៉ង់​ដោយ​អំពើ​ហិង្សា​ទេ​។ លោក​ថា​យើង​មិន​គាំទ្រ​ជា​ដាច់​ខាត​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​ដូរ​របប​នៅ​អ៊ីរ៉ង់​។ ប្រភព​ខ្លះ​ថា​អ៊ីស្រាអែល​កំពុង​រៀប​ផែន​ការ​ធ្វើ​ឃាត​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ព្រោះ​គាត់​បង្ក​បញ្ហា​ច្រើន​ណាស់​រហូត​ដល់​ចង់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​។ ប៉ុន្តែ​ផែន​ការ​នេះ​ត្រូវ​លោក​ត្រាំ​ជំទាស់​។ ជា​ការ​ពិត ត្រាំ​មិន​ចង់​ឃើញ​អ៊ីរ៉ង់​ផលិត​នុយ​ក្លេអ៊ែរ​​មែន​។ ប៉ុន្តែ​គាត់​​ក៏​មិន​ចង់​​​សម្លាប់​មេ​ដឹក​នាំ​ប្រទេស​ណា​មួយ​​នោះ​​ដែរ​។

​ថ្ងៃ​នេះ លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​ «អ៊ីរ៉ង់​ត្រូវ​តែ​ចុះ​ចាញ់​សង្គ្រាម​​​ដោយ​ឥត​លក្ខ​ខណ្ឌ​»។ យើង​ដឹង​ច្បាស់​ណាស់​ថា​មេ​ដឹក​នាំ​ប្រទេស​នេះ​ (​អាយ៉ាតូឡា​ អាលី ខាមេនី) កំពុង​លាក់​ខ្លួន​នៅ​ទី​ណា​។ ត្រាំ​ចង់​មាន​ន័យ​ថា​ចង់​ធ្វើ​ឃាត​ពេល​ណា​បាន​ពេល​ហ្នឹង​។ ប៉ុន្តែ​កុំ​ភ័យ​, សម្រាប់​ពេល​នេះ លោក​ទុក​ឱ្យ​គាត់​រស់​នៅ​បាន​មួយ​ខ្យល់​សិន​ចុះ​។ ជា​ថ្មី​ម្ដង​ទៀត​ ត្រាំ​ព្រមាន​ថា​អ៊ីរ៉ង់​កុំ​វាយ​ប្រហារ​ជន​ស៊ីវិល​អាមេរិក ឬ​​ទាហាន​អាមេរិក​ (នៅ​មជ្ឈិម​បូព៌ា​)​។ ការ​អត់​ធ្មត់​របស់​យើង​កាន់​តែ​នៅសល់​តិច​ទៅ​ៗ​ហើយ​។

​លោក​ត្រាំ​​ប្រើ​សម្ដី​ខ្លាំង​ដាក់​​រដ្ឋាភិបាល​អ៊ីរ៉ង់​​បន្ទាប់​ពី​សង្គ្រាម​ផ្ទុះ​ឡើង​​ឈាន​ចូល​ដល់​ថ្ងៃ​ទី​​៦។ លោក​ត្រាំ​​​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​អ៊ីរ៉ង់​​ជាង​៩​លាន​នាក់​នៅ​រដ្ឋ​ធានី​តេ​អេ​រ៉ង់​សូម​ជម្លៀស​ខ្លួន​ចេញ​​ជា​បន្ទាន់​។ អាមេរិក​បាន​​បញ្ជូន​យន្ត​ហោះ​ចម្បាំង​បន្ថែម​ទៀត​ទៅ​មជ្ឈិម​បូព៌ា​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​​របស់​ខ្លួន​នៅ​ទី​នោះ​។ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​យេរូសាឡឹម​នឹង​បន្ត​បិទ​ទ្វារ​រហូត​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។​​

តាម​មើល​ទៅ​ត្រាំ​ក៏​មិន​ចង់​ទុក​មេ​ដឹក​នាំ​អ៊ីរ៉ង់​ឱ្យ​នៅ​រស់​ប៉ុន្មាន​ដែរ​។ ប៉ុន្តែ​គាត់​បារម្ភ​ថា​ការ​ធ្វើ​ដូច្នេះ​អាច​នឹង​ដុត​បញ្ឆេះ​សង្គ្រាម​កាន់​តែ​ខ្លាំង​ ហើយ​ធ្វើ​តំបន់​មជ្ឈិម​បូព៌ា​ក្រឡាប់​ចាក់​។ អ៊ីស្រាអែល​បាន​យក​ផែន​ការ​ធ្វើ​ឃាត​លោក​អាយ៉ា​តូឡា​ អាលី​ ខាមេនី​ទៅ​ឱ្យ​ទី​ក្រុង​វ៉ាស៊ីន​តោន​មើល​។ ប៉ុន្តែ​លោក​ត្រាំ​ច្រាន​ចោល​សំណើ​នេះ​។​ អ៊ីស្រាអែល​អះ​អាង​​ថា​កា​រវាយ​ប្រហារ​រយៈ​ពេល​៦​ថ្ងៃ​​​ធ្វើ​ឱ្យ​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​រង​គ្រោះ​យ៉ាង​ដំណំ​។ អ៊ីស្រាអែល​ថា​បើ​មាន​ជំនួយ​ពី​អាមេរិក​ថែម​ទៀត​រឹត​តែ​ប្រ​សើរ​។

ប៉ុន្តែ​អ៊ីស្រាអែល​វាយ​បាន​តែ​ទី​តាំង​ខាង​ក្រៅ​ប៉ុណ្ណោះ ចំណែក​ទី​តាំង​ស្រាវ​ជ្រាវ​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​សាង​សង់​នៅ​ក្រោម​ដី​ជ្រៅ​​ៗ​​មិន​ទាន់​អាច​ទៅ​រួច​ទេ​។ ដូច្នេះ បើ​អាមេរិក​ជួយ​អាវុធ​ដែល​អាច​ត្រាយ​ទម្លុះ​ផ្លូវ​​ចូល​ទៅ​កម្ទេច​រូង​ក្រោម​ដី​បាន​រឹត​តែ​ប្រសើរ​។ ប៉ុន្តែ​លោក​ត្រាំ​មិន​ចង់​លេង​ផ្លូវ​ហ្នឹង​ទេ​។ បើ​សិន​អាមេរិក​​ចូល​ខ្លួន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​នេះ​អាច​ប៉ះ​ពាល់​កម្ម​វិធី​នយោ​បាយ​របស់​គាត់​ខ្លាំង​មែន​ទែន​ព្រោះ​គាត់​តាំង​ខ្លួន​ជា​អ្នក​រំលត់​ភ្លើង​សង្គ្រាម​ និង​ស្វែង​រក​សន្តិ​ភាព​ជូន​ពិភព​លោក​។

ឥឡូវ​នេះ ដោះ​តែ​បញ្ហា​អ៊ុយ​ក្រែន​មិន​ទាន់​ចប់​ផង​ មក​ចូល​បញ្ហា​នៅ​អ៊ីរ៉ង់​មួយ​ទៀត​។ ប្រភព​ខ្លះ​ថា​លោក​ត្រាំ​មាន​កំហឹង​យ៉ាង​ខ្លាំង​ដែល​អ៊ីរ៉ង់​មិន​ព្រម​ចរ​ចា​គ្នា​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នុយ​ក្លេអ៊ែរ​។ គម្រោង​ចរ​ចា​គ្នា​នៅ​ប្រទេស​អូម៉ង់​កាល​ពី​ថ្ងៃអាទិត្យ​ត្រូវ​អ៊ីរ៉ង់​លុប​ចោល​។ អ៊ីរ៉ង់​ថា​អាមេរិក​ជា​អ្នក​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ឱ្យ​អ៊ីស្រាអែល​ទើប​បាន​ជា​អ៊ីស្រាអែល​ហ៊ាន​វាយ​ប្រហារ​ខ្លាំង​ដល់​ថ្នាក់​នេះ​។ ដូច្នេះ​អ៊ីរ៉ង់​យល់​ថា​បើ​ទុក​ជា​ចរ​ចា​គ្នា​ក៏​គ្មាន​បាន​ប្រយោជន៍​អ្វី​ដែរ​។ ឥឡូវ​នេះ ត្រាំ​​ថា​គាត់​ក៏​គ្មាន​អារម្មណ៍​ចរ​ចា​គ្នា​ត​ទៅ​ទៀត​ដែរ​។ ​ត្រាំ​កំពុង​ប្រើ​យុទ្ធ​សាស្ត្រ​ «​ដំបង និង​ការ៉ុត»​។ បន្ទាប់​ពី​​ប្រើ​ធម៌​ត្រជាក់​តាម​រយៈ​ការ​ចរ​ចា​គ្នា​ទៅ​លែង​រួច​ គាត់​​ក៏​ងាក​មក​ប្រើ​វិធី​សម្លុត​វិញ​ម្ដង​។ ​​ត្រាំ​​​ទាម​ទារ​​ឱ្យ​​អ៊ីរ៉ង់​ចុះ​ចាញ់​ និង​​​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ