ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រីនាយក​រដ្ឋមន្ត្រី​ ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ ត្រៀម​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រំដែន​ថៃ​-​កម្ពុជា ស្អែកនេះ

8 ម៉ោង មុន

​បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ Paetongtarn Shinawatr ត្រៀម​ហោះហើរ​ទៅ​កាន់​តំបន់​ព្រំដែន​ថៃ​-​កម្ពុជា ក្នុង​ខេត្ត​អ៊ូ​ប៊ុ​ន​រ៉ាត់​ថា​នី…

​បាងកក ៖ នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ Paetongtarn Shinawatr ត្រៀម​ហោះហើរ​ទៅ​កាន់​តំបន់​ព្រំដែន​ថៃ​-​កម្ពុជា ក្នុង​ខេត្ត​អ៊ូ​ប៊ុ​ន​រ៉ាត់​ថា​នី ដើម្បី​ចែក​ជូន​សម្ភារៈ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​នាយទាហាន​ជួរ​មុខ ព្រមទាំង​ជួប​ជាមួយ​មេបញ្ជាការ​យោធា​ភូមិភាគ​ទី​២ គឺ​ឧត្តមសេនីយ៍ទោ ប៊ុ​ន​ស៊ី​ន ប៉ា​ដ​ឃ្លាំង ដើម្បី​បកស្រាយ​បំភ្លឺ​ជុំវិញ​ករណី​សំឡេង​លេច​ធ្លាយ មុន​នឹង​ពិភាក្សា​វិធានការ​ទប់ទល់​ជាមួយ​កម្ពុជា នេះ​បើ​យោង​តាម​សារព័ត៌មាន​អន​ឡាញ​របស់​ថៃ Khaosod English ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​១៩ មិថុនា ២០២៥

​លោកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ គ្រោង​នឹង​ចាក​ចេញពី​ទីក្រុង​បាងកក នៅ​ថ្ងៃស្អែក​នេះ​។ មុន​ពេល​ចាកចេញ​នោះ លោកស្រី នឹង​ដឹកនាំ​កិច្ចប្រជុំ​មួយ​នៅ​ឯ​វិមាន​រដ្ឋាភិបាល ដើម្បី​តាមដាន និង​ជួយ​ប្រជាជន​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ថៃ ។

​លោកស្រី ផែ​ថង​ថា​ន នឹង​ទៅ​ទស្សនកិច្ច​តំបន់​ព្រំដែន ចុង​បូក (Chong Bok) ក្នុងស្រុក​ណា​ម​យឿ​ន (Nam Yuen) នៅ​ខេត្ត​អ៊ូ​ប៊ុ​ន​រ៉ាត់​ថា​នី មុន​នឹង​បន្តដំណើរ​តាម​ឧទ្ធម្ភាគចក្រ ទៅ​កាន់​រដ្ឋបាល​ឃុំ​ដុំ​ប្រា​ឌិ​ត ក្នុងស្រុក​ណា​ម​យឿ​ន ។

សារព័ត៌មាន​អន​ឡាញ​របស់​ថៃ Khaosod English ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​មក នៅ​ម៉ោង​១​រសៀល​ថ្ងៃស្អែក លោកស្រី នឹង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​”​មូលដ្ឋាន​ប្រតិបត្តិការ Emerald” ដើម្បី​ជួប និង​ចែក​ជូន​សម្ភារៈ​លើកទឹកចិត្ត​ដល់​នាយទាហាន ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ការពារ​អធិបតេយ្យភាព​នៅតាម​បណ្ដោយ​ព្រំដែន​ថៃ​-​កម្ពុជា ។

ជាមួយ​គ្នា​នេះ ឧត្តមសេនីយ៍ទោ ប៊ុ​ន​ស៊ី​ន ប៉ា​ដ​ឃ្លាំង ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​មួយ ដើម្បី​ស្វែងរក​វិធានការ​ធានា​សុវត្ថិភាព​ព្រំដែន​ថៃ​-​កម្ពុជា ​ផង​ដែរ ៕

រូបភាពចាស់កាលលោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់យោធា និងប្រជាពលរដ្ឋនៅតំបន់ព្រំដែនថៃ
រូបភាពចាស់កាលលោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់យោធា និងប្រជាពលរដ្ឋនៅតំបន់ព្រំដែនថៃ
រូបភាពចាស់កាលលោកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់យោធា និងប្រជាពលរដ្ឋនៅតំបន់ព្រំដែនថៃ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ