ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចូលរួម​របស់​ប្រទេស​ដៃគូ​ទាំង៧ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​បំណងប្រាថ្នា​រួម​បទ​ឈប់​បា.ញ់​ទទួល​បាន​ជោគជ័យ

14 ម៉ោង មុន
  • ភ្នំពេញ

ក្រសួងការពារជាតិ​បាន​ប្រកាស​នា​មុន​នេះ​បន្តិច​ថា ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ ក្រុម​អ្នក​សង្កេតការណ៍​អនុព័ន្ធយោធា​អាស៊ាន (​អន្តរកាល​) មក​ពី​៦​ប្រទេស​រួម​មាន ៖ ឥណ្ឌូ​នេ​ស៊ី ឡាវ…

ក្រសួងការពារជាតិ​បាន​ប្រកាស​នា​មុន​នេះ​បន្តិច​ថា ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ ក្រុម​អ្នក​សង្កេតការណ៍​អនុព័ន្ធយោធា​អាស៊ាន (​អន្តរកាល​) មក​ពី​៦​ប្រទេស​រួម​មាន ៖ ឥណ្ឌូ​នេ​ស៊ី ឡាវ មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន សិង្ហ​បុរី និង​វៀតណាម ដឹកនាំ​ដោយ វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធា​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ហើយ ឆ្ពោះទៅ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ដែល​ជា​តំបន់​រង​ផល​ប៉ះពាល់​នៃ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​យោធា​កម្ពុជា និង​យោធា​ថៃ ដើម្បី​ពិនិត្យ​ការ​អនុ​វត្តបទ​ឈប់​បាញ់ បេសកកម្ម​នេះ​មាន​រយៈពេល​២​ស​ប្តា​ហ៍​ពេញ ។

ក្រសួងការពារជាតិ​បាន​បញ្ជាក់​បន្ត​ថា សកម្មភាព​កើត​ចេញពី​លទ្ធផល​ដែល​បន្ត​ពី​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​នាំ​ទៅ​ដល់​ការ​ឯកភាព​គ្នា​លើ​បទ​ឈប់​បាញ់ ។

ក្រសួងការពារជាតិ បាន​បន្ត​ថា ការ​ចូលរួម​របស់​ប្រទេស​ដៃគូ​ទាំងនេះ គឺជា​ការ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​បំណងប្រាថ្នា​រួម ក្នុង​ការ​ធ្វើ​ឱ្យ​បទ​ឈប់​បាញ់​ទទួល​បាន​ជោគជ័យ និង​យូរអង្វែង ជាមួយនឹង​គោលដៅ​នាំ​មក​វិញ​នូវ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ