បំបែកបានហើយ! ករណីឃា.តកម្មសម្លា.ប់បុរសម្នាក់ ចងស.ពភ្ជាប់បាវខ្សាច់ទម្ងន់ជាង៣០គីឡូ រួចទម្លាក់ចូលទឹកទន្លេ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ…
ខេត្តព្រះសីហនុ ៖ កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ…
ខេត្តព្រះសីហនុ ៖ កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ក្រសួងមហាផ្ទៃ សហការ ជាមួយនគរបាលខេត្តកណ្ដាល បើកការស្រាវជ្រាវករណី ឃាតកម្មសម្លាប់ រួចចងសពភ្ជាប់នឹងបាវនីឡុង ពណ៌ស ច្រកដីខ្សាច់ មានទម្ងន់៣២គីឡូក្រាម ហើយទម្លាក់ចូលទឹកទន្លេ កុំឲ្យសពផុសឡើង ដើម្បីបំបាត់ភស្តុតាង នៅខេត្តកណ្តាល កាលពីជាង១សប្តាហ៍មុន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ គួររំលឹកថា ករណីឃាតក.ម្ម! បុរសម្នាក់ត្រូវឃាតកសម្លា.ប់ រួចចងស.ពជាប់ជាមួយបាវខ្សាច់ទម្ងន់៣២គីឡូ ទម្លាក់ទឹកទន្លេ
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូ ណា និង វរសេនីយ៍ឯក ឆាន់ គី ម លី អនុប្រធាន នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ បាន ដឹកនាំ សហការ ជាមួយ ស្នងការដ្ឋាន នគរបាល ព្រះសីហនុ និង ស្នងការដ្ឋាន នគរបាល ខេត្តកណ្ដាល ដោយបានធ្វើការស្រាវជ្រាវ តាម នីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ ។
រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៥ កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបាន ជនសង្ស័យ ចំនួន៣នាក់ រួមមាន ៖ ១-ឈ្មោះ REN JIASHENG ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ចិន ២-ឈ្មោះ JIANG BAO ភេទ ប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ៣-ឈ្មោះ YE YIYONG ភេទ ប្រុស ជនជាតិ ចិន ។ ឃាត់ខ្លួនត្រង់ចំណុចច្រកចេញ ផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្ត ព្រះ សីហ នុ ។
សូមបញ្ជាក់ផងដែរ ថា កាលពី ថ្ងៃ នៅ ថ្ងៃ ទី ១៨ ខែកក្កដា ឆ្នាំ ២០២៥ យោង តាម ផេ ក ផ្លូវការ របស់ នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាល ជាតិ ក្រសួងមហាផ្ទៃ បានឲ្យ ដឹង ថា ករណីបាត់ខ្លួនជនរងគ្រោះ មានករណីបាត់ខ្លួន ជនរងគ្រោះឈ្មោះ ZHANG RUJU ភេទស្រី អាយុ ៤៣ ឆ្នាំ ជនជាតិចិន និងឈ្មោះ DONG YUANYUAN ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ចិន ស្នាក់នៅសណ្ឋាគារ ស៊ីនហ្វា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សូមរំលឹកថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង០៦និង៥០នាទីព្រឹក បើតាមការបំភ្លឺរបស់ ឈ្មោះ ញឹ ប នី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិថ្កុ ល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាលមុខរបរ អ្នកនេសាទ បានប្រាប់សមត្ថកិច្ចអោយដឹងថា គាត់បានត្រឡប់មកពីនេសាទត្រីវិញ ហើយបានបើកបរទូកស្មាច់ តាមបណ្ដោយទន្លេបាសាក់ ក្នុងទិសដៅពីត្បូង មកជើងក្នុងគោលបំណងសម្ដៅមកផ្ទះ នៅឯឃុំត្រើយស្លាវិញ ខណៈពេលបើកបរដល់ចំណុចច្រាំង បាក់ត្រើយខាងកើត ស្ថិតនៅចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញសាកសពអណ្ដែតទឹក ដូចរៀបរាប់ខាងលើគាត់ មានចិត្តអាណិតអាសូរ ក៏បានឈប់ទូកយកខ្សែភ្លើងពណ៌ខៀវមួយខ្សែប្រវែងមកចង ក៏ជើងខាងឆ្វេងរួចបើកទូកសណ្ដោងសាកសពយកមកចងទុកនៅច្រាំង ទន្លេបាសាក់ ខាងកើត ក្នុងគោលបំណងទុកឲ្យសាច់ញាតិ គេបាត់បង់សមាជិកមកយកវិញ ។ បន្ទាប់ពីបានយកសាកសពមកចងទុកនៅច្រាំងទន្លេរួច រូបគាត់ក៏បានរាយការណ៍ជូន សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ឲ្យបានដឹងផង ដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវបាននាយកដ្ឋាននគរបាល ព្រហ្មទណ្ឌប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ