ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយ​សុំ​ឲ្យ​អ្នក​សារព័ត៌​ជួយ​ផ្សព្វផ្សាយ​រកកម្ម​ការ​នី​រោងចក្រ​ម្នាក់​ ទៅ​ធ្វើការ​ ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ

7 ម៉ោង មុន

ខេត្តស្វាយរៀង​ ៖ ​ឪពុក​ឈ្មោះ​ ឃុន ​សា​បូរ ​និង​អ្នក​ម្ដាយ​ឈ្មោះ​ ប៉ែន​ សំ​ហេង ​រស់នៅ​ភូមិ​ត្រពាំង​ថ្លុ​ង សង្កាត់​បាទី ក្រុង​បា​វិត​ខេត្តស្វាយរៀង បាន​បាត់​កូនស្រី​ឈ្មោះ ​ឃុន ​ស្រី​ម៉ាច ​នៅ​ពេល​ដែល​ទៅ​ធ្វើការ​រោងចក្រ​ រួច​ហើយ​មិនឃើញ​វិល​ត្រឡប់​មក​ផ្ទះ​វិញ បើសិនជា​ក្មួយ​ស្រី ​បានឃើញ​ការ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ សូម​ក្មួយ​ស្រី​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ ឪពុក​ម្ដាយ​មិន​ប្រកាន់ទោស​អូស​ដំណើរ​នោះ​ទេ ​សំខាន់​ឲ្យ​តែ​កូន​មាន​សុខ​សុវត្ថិភាព ​និង​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បើសិនជា​បងប្អូន​ណា ​បាន​ប្រទះ​ឃើញ​ក្មួយ​ស្រី​ ដែល​មាន​ភិនភាគ​ដូច​រូបថត​នេះ​ សូម​ជួយ​ផ្ដល់​ដំណឹង​តាម​រយៈ​លេខ​ទូរ​សព្ទ ៖ 097 8496520 មក​ឪពុក​នាង​ដោយ​អនុគ្រោះ​ ។​

កូនស្រី​ បាន​បាត់​ខ្លួន​នៅ​វេលា​៨​ព្រឹក ថ្ងៃ​ទី១១ ខែសីហា​ ឆ្នាំ​២០២៦ ​ពេល​ទៅ​ធ្វើការ​រោងចក្រ​ នៅ​ក្រុង​បា​វិត ដោយ​អ្នកធ្វើការ​ជាមួយ​មិនឃើញ​នាង​ទៅ​ធ្វើការ ​ហើយ​មិនដឹង​ថា ​ទៅ​ណា​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ​៕