ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅថ្ងៃទី២ ខែសីហា មានពលរដ្ឋខ្មែរវិលត្រឡប់មកពីថៃ ៨៥នាក់ ប្រើរថយន្ត៦គ្រឿងដឹកជញ្ចូនពួកគាត់ទៅកាន់ស្រុកកំណើត

4 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី…

បន្ទាយ​មាន​ជ័យ ៖ អនុវត្ត​តាម​ការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៥ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ត្រី យ៉​ត សុផល ស្នងការ​រង​ផែន​ការងារ​ការងារ​កិច្ចការ​ប៉ុស្តិ៍ ដឹកនាំ​កម្លាំង​នគរបាល​ចំនួន​១៥​នាក់ សហការ​ជាមួយ​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ជួយ​សម្របសម្រួល​ដល់​ការ​ឆ្លង​ដែន​របស់​ពលរដ្ឋ​ខ្មែរ ដែល​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

ជា​លទ្ធផល ចាប់ពី​ម៉ោង​៨.០០​នាទី​ព្រឹក ដល់​ម៉ោង​៤.០០​នាទី ល្ងាច ប្រជាពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​មាន​ចំនួន ៖ ៨៥​នាក់ ស្រី​៣៧​នាក់ ក្នុង​នោះ​កម្លាំង​នគរបាល​យើង​បាន​ប្រើប្រាស់​រថយន្ត​០៦​គ្រឿង ដឹក​ជូន​ពលករ​ទៅ​បាន​០៤​ខេត្ត រួម​មាន : ខេត្តបន្ទាយមានជ័យ​៧៥​នាក់ ស្រី​៣៤​នាក់​, ខេត្តបាត់ដំបង​០៥​នាក់ ស្រី​០២​នាក់​, ខេត្តកំពង់ធំ ០៣​នាក់ ស្រី​០១​នាក់​, ខេត្តសៀមរាប ០២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ