ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​កញ្ចក់​ម្នាក់លើក​កញ្ចក់​ក្នុង​ទូកុងតឺន័រ​រអិ.ល​សង្ក.ត់​លើ​ស្លា.ប់

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាង​កញ្ចក់​ម្នាក់​បាន​ចូល​ក្នុង​ទូរ​កុងតឺន័រ​ជាមួយ​កម្មករ​ផ្សេង​ទៀត​ តែ​ជា​អកុសល​ពេល​កំពុង​លើក​កញ្ចក់​ ស្រាប់តែ​រអិល​ធ្លាក់​សង្កត់ពីលើ​ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ ខែ សីហា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ជាង​កញ្ចក់​ម្នាក់​បាន​ចូល​ក្នុង​ទូរ​កុងតឺន័រ​ជាមួយ​កម្មករ​ផ្សេង​ទៀត​ តែ​ជា​អកុសល​ពេល​កំពុង​លើក​កញ្ចក់​ ស្រាប់តែ​រអិល​ធ្លាក់​សង្កត់ពីលើ​ បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០២ ខែ សីហា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្សារ​ទំនើប​១៩១៩ តាម​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ឈ្មោះ ហឿ​ន ហំ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាង​កញ្ចក់ ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​រុង ឃុំ​ពាន​ណ​ង ស្រុក ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង ។

ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា មុន​កើតហេតុ​ប្ដី​គាត់​បាន​ចេញពីផ្ទះ​ទៅ​កន្លែងធ្វើការ​ព្រោះ​មាន​កញ្ចក់​ចូល​អោយទៅ​ជួយ​មើល ពេល​នោះ​នាង​ប្រាប់​ប្ដី​ថា​កុំទៅ​បង​យប់​ហើយ ចាំ​ស្អែក​តែ​ប្ដី​មិន​ស្ដាប់​ជិះ​ម៉ូតូ​ទៅ​រហូត​ដល់​ម៉ោងជាង​៩​យប់​មាន​អ្នក​កន្លែងធ្វើការ​តេ​ប្រាប់​ថា​ប្ដី​គាត់​ស្លាប់​ហើយ លឺ​បែប​នេះ​ហៅ​អ្នក​ជួល​បន្ទប់​ដូច​គ្នា​អោយ​ជួយ​ជូន​មក​កន្លែង​កើតហេតុ​និង​បីកូន​ស្រី​តូច​អាយុ​១​ឆ្នាំ​៣​ខែ​ទៅ​ជាមួយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​សួរនាំ​អ្នកធ្វើការ​ជាមួយ​ប្ដី​ថា មុន​កើតហេតុ​ បើក​ទូរ​កុងតឺន័រ​ដើម្បី​លើក​កញ្ចក់​ម្ដង​១​ផ្ទាំង​ចេញ​ តែ​មិនដឹង​យ៉ាងម៉េច​កញ្ចក់​បាន​រអិល​មក​ទាំងអស់ ហើយ​កម្មករ​ផ្សេង​រត់​ចេញ​ទាន់ នៅ​សល់​តែ​ជន​រង​គ្រោះ​កញ្ចក់​សង្កត់ពីលើ​មិនដឹង​ថា​ស្លាប់​រស់​ក៏​នាំ​គ្នា​ជួយ​កាយ​កញ្ចក់​ម្ដង​បន្តិច​ៗ​យូរ​ដែរ​ទម្រាំ​ង​យក​កញ្ចក់​ចេញពី​ជន​រង​គ្រោះ​ និង​ហៅ​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ​បាន​មក​ដល់​គ្រូពេទ្យ​បាន​ពិនិត្យ​ថា​ប្ដី​គាត់​បាន​ដាច់ខ្យល់​ស្លាប់​ហើយ ។

ស្ត្រីជា​ប្រពន្ធ​ជន​រង​គ្រោះ​ប្រាប់​ថា មិនដឹង​គិត​យ៉ាងម៉េច​ទេ សព្វថ្ងៃ​គាត់​មានកូន​តូច​មិន​ទាន់​ធ្វើ​ការងារ​អី​បាន សង្ឃឹមថា​កន្លែងធ្វើការ​ជួយ​ផ្ដល់​ថវិការ​ធ្វើ​បុណ្យសព​និង​សល់​ខ្លះ​សម្រាប់​ចិញ្ចឹម​កូន​តូច​ទម្រាំ​គាត់​បាន​រឹង​ដៃជើង​អាច​រក​ការងារ​ធ្វើ​បាន​ដោយសារ​ប្ដី​គាត់​ស្លាប់​គ្រោះថ្នាក់​នៅ​ពេល​បំពេញ​ម៉ោង​ការងារ ។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​និង​កា​រិ​ល័យ​កោសល្យ​វិ​ច្ច័​យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ពិនិត្យ​សព​រួច​ប្រគល់​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​និង​ខាង​ក្រុមហ៊ុន​បាន​ផ្ដល់​ថវិការ​មួយ​ចំនួន​ធំ​ដល់​គ្រួសារ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ