ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ កងទ័ពថៃគ្រោងនឹងបើកការវា.យលុកតាមបណ្តោយព្រំដែនកម្ពុជាជាថ្មី

9 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា កងទ័ព​ថៃ​គ្រោង​នឹង​បើក​ការ​វាយលុក​តាម​បណ្តោយ​ព្រំដែន​របស់​កម្ពុជា​ជា​ថ្មី មុន​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ (GBC) ដែល​គ្រោង​នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា កងទ័ព​ថៃ​គ្រោង​នឹង​បើក​ការ​វាយលុក​តាម​បណ្តោយ​ព្រំដែន​របស់​កម្ពុជា​ជា​ថ្មី មុន​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ (GBC) ដែល​គ្រោង​នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​ខាង​មុខ​នេះ​។

យោង​តាម សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​ទើប​ទទួល​បាន​នៅ​វេលា​ម៉ោង ១០:៤៩​នាទី ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២៥ កងទ័ព​ថៃ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ បាន​ណែនាំ​ឱ្យ​ប្រជាជន​ខ្លួន​ដែល​នៅ​សេសសល់​នៅ​តំបន់​ជាប់​ព្រំដែន ក្នុង​ខេត្ត​សុរិន្ទ​ឱ្យ​ចេញ​ឱ្យ​អស់​ត្រឹម​យប់​នេះ ។

ក្រសួង​ថា តាម​ប្រភព​ព័ត៌មាន​ដដែល​ក៏​បាន​បញ្ជាក់​ថា កងទ័ព​ថៃ​គ្រោង​នឹង​បើក​ការ​វាយលុក​តាម​បណ្តោយ​ព្រំដែន ចាប់តាំងពី​តំបន់​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ប្រាសាទព្រះវិហារ រហូត​ដល់​តំបន់​អានសេះ ដែល​ការ​វាយលុក​នេះ​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ​នេះ មុន​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ (GBC) ដែល​គ្រោង​នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី​។

ក្រសួងការពារជាតិ​បាន​ចាត់​ទុក ការ​រៀបចំ​ផែនការ​វាយលុក​នេះ​ជា​ការ​រំលោភ​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​មុន​កិច្ចប្រជុំ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ​(GBC) ហើយ​ក៏​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​បំផុត នូវ​បទ​ឈប់​បាញ់​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ដែល​មាន​ម៉ា​ឡេ​ស៊ី សហរដ្ឋអាមេរិក និង​ចិន​ជា​សាក្សី​។

ជាមួយ​គ្នា​នោះ​ដែរ​កម្ពុជា សូម​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន ឱ្យ​ភាគី​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​ផែនការ​ឈ្លានពាន​របស់​ខ្លួន​ករណី​ព័ត៌មាន​នេះ​ជា​ការ​ពិត ហើយ​ងាក​មក​គោរព​កិច្ច​ព្រម​ព្រៀម​បទ​ឈប់​បាញ់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​សន្តិភាព និង​ស្ថិរភាព នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ផង និង​តំបន់​ទាំងមូល​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ