ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករផ្សារ​មង្គល​បូ​រី​​ថា លក់ដូរ​​បន្លែ​ផ្លែ​ឈើ​ជា​ទំនិញ​​ក្នុងស្រុក​ ​អ្នកទិញ​គាំទ្រ​និង​ងាយស្រួល​លក់​ជាង​ទំនិញ​នាំ​ចូល

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ អាជីវករ​នៅ​ផ្សារ​រ​មង្គល​បូ​រី​ថា លក់ដូរ​បន្លែ​ផ្លែ​ឈើ​ជា​ទំនិញ​ក្នុងស្រុក​ដែល​អ្នកទិញ​គាំទ្រ​និង​ងាយស្រួល​លក់​ជាង​ទំនិញ​នាំ​ចូល ​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៥​ ឃុំឫ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។ អាជីវករ​បាន​ប្រាប់​ថា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ អាជីវករ​នៅ​ផ្សារ​រ​មង្គល​បូ​រី​ថា លក់ដូរ​បន្លែ​ផ្លែ​ឈើ​ជា​ទំនិញ​ក្នុងស្រុក​ដែល​អ្នកទិញ​គាំទ្រ​និង​ងាយស្រួល​លក់​ជាង​ទំនិញ​នាំ​ចូល ​កាលពី​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០២៥​ ឃុំឫ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី​។

អាជីវករ​បាន​ប្រាប់​ថា​ បន្លែ​ផ្លែ​ឈើ​ដែល​ជា​ទំនិញ​ក្នុងស្រុក​នៅ​ពេល​នេះ​អ្នកទិញ​មានការ​គាំទ្រ​និង​ទិញ​ច្រើន​ហើយ​ងាយស្រួល​លក់​និង​តំលៃ​សមរ​ម្ម ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បិត​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ហើយ​ទំនិញ​ដែល​លក់​ជា​បន្លែ​ផ្លែ​ឈើ​ជា​ទំនិញ​ដាំ​ក្នុងស្រុក​។

អាជីវករ​បាន​បញ្ជាក់​ថា​៖​អ្នកលក់​តាម​ផ្សារ​មិន​ជួប​ការ​លំបាក​នោះ​ទេ គឺ​អ្នក​ដាំ​ដឹក​មក​លក់​ដល់​ផ្សារ​រង​ចាំ​ទទួល​ទិញ​ហើយ​លក់​បន្ត​និង​យក​កម្រៃ​រឺ​ចំណិញ​បន្តិចបន្តួច​ជា​ការ​ចូលរួម​លើកកម្ពស់​ទីផ្សារ​បន្លែ​ក្នុងស្រុក​ដើម្បី​បង្កើន​ចំណូល​សម្រាប់​ប្រជា​កសិករ​ដែល​បាន​ខិតខំ​ដាំ​ដោះ​ដំណាំ​កសិកម្ម​។

អាជីវករ​បាន​បញ្ជាក់​ថា​៖​បន្លែ​ផ្លែ​ឈើ​ដែល​អាជីវក​រដាក់​លក់​ក្នុង​ផ្សារ​មង្គល​បូ​រី​មាន​ភាគី​ច្រើន​ជា​បន្លែ​ផ្លែ​ឈើ​ក្នុងស្រុក​ដែល​ប្រជា​កសិករ​ដាំ​និង​មួយ​ចំនួន​តូច​ត្រូវ​បាន​ទិញ​នៅ​ផ្សារ​ភូ​ពុ​យ​បាត់ដំបង​និង​ផ្សារ​ហ៊ុយ​ឡេ​ង និង​ផ្សារ​ចិន​ខ្មៅ​ក្រុង​សិរី​សោភ័ណ ដែល​ជា​ទំនិញ​នាំ​ចូល​ពី​បរទេស​ដូច​ជា​បន្លែ​ផ្លែ​ឈើ​ក្នុង​ដែល​គ្មាន​។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​៖​ទំនិញ​មាន​បន្លែ​ផ្លែ​ឈើ​ក្នុងស្រុក​ទិញ​យក​ទៅ​ប្រើប្រាស់​និង​ហូប​ចុក​គឺ​មិន​មានការ​ព្រួយ​បារ​ម្ម​គឺ​សា​ធាតុគីមី ព្រោះ​ប្រជា​កសិករ​ដាំ​ក្នុងស្រុក​ការ​ដាំ​ដុះ​មិនសូវ​ប្រើប្រាស់​ជាតិ​គី ដែល​ភាគច្រើន​ប្រើប្រាស់​ជីធម្មជាតិ ទើប​ប្រជាពលរដ្ឋ​ចូល​ចិត្ត​ទិញ​ក្នុងស្រុក​និង​ជា​ការ​លើ​ស្ទួ​រ​កសិផល​ក្នុងស្រុក​ដូច​ជា​លើ​ស្ទួយ​កសិករ​ដែល​ដាំ​ដុះ​ក្នុងស្រុក​ការ​បិត​ទំនិញ​បន្លែ​ផ្លែ​ឈើ​នាំ​ចូល​ពី​បរទេស​ជា​ការ​ជួយ​ដល់​ប្រជា​កសិករ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ