រាជធានីភ្នំពេញ៖ ជាថ្មីម្តងទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នេះ នៅទីស្តីកាគណៈរដ្ឋមន្ត្រីឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជន រូមជាតិទាំងក្នុងនិងក្រៅប្រទេស ពាក់ព័ន្ធនឹងទទួលព័ត៌មាននៅក្នុងស្ថានភាពទទួលព័ត៌មាន សូមបងប្អូនត្រូវប្រុងប្រយ័ត្ន គឺព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ដែលមកបំពុលសតិអារម្មណ៍ ឬបំពុលស្ថានការណ៍ច្របូកច្របល់ ។
អីញ្ចឹងដើម្បីឲ្យបងប្អូនទទួលព័ត៌មានផ្លូវការ សូមឲ្យតាមដានព័ត៌មានដែលចេញពីក្រុមអ្នកនាំពាក្យ គេហទំព័រផ្លូវការរបស់ ថ្នាក់ដឹកនាំមានគេទំព័ររបស់សម្តេចបវរធិបតីហ៊ុន ម៉ាណែត គេហទំព័រ
ហ្វេសបុកសម្តេចតេជោ ហ៊ុន សែន និងគេហទំព័ររបស់ក្រសួងការពារជាតិ ក្រសួងការបរទេស ក្រសួងព័ត៌មាន អង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល និងគេទំព័រសម្របសម្រួលសារព័ត៌មាន និងសាធារណៈមតិដែលសុទ្ធដឹសឹងជាប្រភពផ្លូវការ» ។
ជាមួយគ្នានោះដែរ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរ
គោរពយ៉ាងម៉ឹងម៉ាត់ឥតប្រែប្រួលចំពោះបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥។
ជំហររក្សាសន្តិភាព និងពឹងផ្អែកលើច្បាប់អន្តរជាតិកម្ពុជា សមស្របនឹងអ្វីដែលសហគមន៍អន្តរជាតិចង់បាន ដូច្នេះហើយ កម្ពុជាមិននៅតែឯកឯងនោះទេ សហគមន៍អន្តរជាតិឈរនៅជាមួយ ជាមួយកម្ពុជា ពិសេស ប្រទេសបីសំខាន់ ហើយចូលរួមដោយផ្ទាល់ រហូតដល់មានបទឈប់បាញ់ គឺសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ។
ឯកឧត្តម ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាថែរក្សាសាមគ្គី ភាពឯកភាព ផ្ទៃក្នុងដ៏រឹងមាំ និងបន្តជ្រោងទង់ ជាតិកម្ពុជា ដោយស្រែកបន្លឺសម្លេងចង់ បានសន្តិភាព និងនាមជាប្រជាជាតិដែលស្រឡាញ់សុខសន្តិភាព ។
សម្លេងរបស់ប្រជាពលរដ្ឋខ្មែរដែល នៅពាសពេញគ្រប់ទិសទីលើពិភពលោក កំពុងតែបានទៅដល់សហគមន៍អន្តរជាតិឲ្យ បានដឹងច្បាស់ថា កម្ពុជាប្រជាជាតិមួយដែលចង់រួ មរស់នៅក្នុងសុខសន្តិភាព រស់នៅដោយគ្មានការបំពាបំពាន ហើយខ្ញុំសូមបងប្អូនជឿជាក់លើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងវារៈកងទ័ពវារៈកងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើង ក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនបងប្អូនយើងទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ