ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់ដង​ដែក​ស្ទូច ធ្លា.ក់​ត្រូវ​​បុរសម្នាក់​​កំពុង​អង្គុយ​ក្នុង​ការដ្ឋាន​​មួយកន្លែង​

6 ម៉ោង មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ដោយសារ​ត្រូវ​ដែក​ដង​ស្ទូច​មួយ​កំណា ដាច់​ធ្លាក់​ពីលើ​អគារ​កម្ពស់6ជាន់ ត្រូវ​ចំ​ក្បាល​ផុង​ធ្លាយ​ខួរ ក្នុង​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​សម្រាក​នៅ​ខាង​មុខ​អគារ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​12…

ខេត្ត​ព្រៃវែង ៖ បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ប្រកាច់​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ដោយសារ​ត្រូវ​ដែក​ដង​ស្ទូច​មួយ​កំណា ដាច់​ធ្លាក់​ពីលើ​អគារ​កម្ពស់6ជាន់ ត្រូវ​ចំ​ក្បាល​ផុង​ធ្លាយ​ខួរ ក្នុង​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​សម្រាក​នៅ​ខាង​មុខ​អគារ​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​12 ថ្ងៃត្រង់ ថ្ងៃ​ទី 2 សីហា នៅ​ក្នុង​ការដ្ឋាន​ចិន​មួយ​កន្លែង ដែល​កំពុង​សាងសង់​អគារ​កាស៊ីណូ ស្ថិត​នៅ​ក្បែរ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ ក្នុងភូមិ​ត្បូង​វត្ត ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ XIE YINGKAI ភេទ​ប្រុស​អាយុ 24 ឆ្នាំ​ជា​ជនជាតិ​ចិន មានស្រុក​កំណើត​នៅ​ក្រុង​ស៊ី​ឈុ​ន ប្រទេស​ចិន នឹង​មានមុខរ​បរជា​បុគ្គលិក​នៅ​ក្នុង​កាស៊ីណូ​ដែល​កំពុង​សាងសង់​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នោះ ក្រុម​ជាង​កំពុង​ស្ទូច​ម៉ាស៊ីនត្រជាក់ យក​ទៅ​បំពាក់​នៅ​ជញ្ជាំង​កាស៊ីណូ​នៅ​ជាន់​ទី 6 ចំណែក​ជន​រង​គ្រោះ ពេល​សម្រាក​ពី​ការងារ បាន​ដើរទៅ​អង្គុយ​លេង​នៅ​ខាង​មុខ​អគារ ខាងក្រោម​ទីតាំង​ដែល​គេ​កំពុង​ស្ទូច​ម៉ាស៊ីនត្រជាក់​បំពាក់​តាម​ជញ្ជាំង​កាស៊ីណូ​នោះ ហើយ​រំពេច​នោះ​ដង​ស្ទូច​ម៉ាស៊ីនត្រជាក់​បាន​ដាច់​ខ្ចៅ ហើយ​ធ្លាក់​ដែក​ដង​ស្ទូច​មួយ​កំណាត់​មក​ក្រោម ត្រូវ​ចំ​ក្បាល​បុរស​រង​គ្រោះ បណ្ដាល​ឲ្យ​ផុង​លលាដ៍​ប្រកាច់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង​។

ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​ខេត្តព្រៃវែង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​ទៅ​តាម​ជំនាញ​រួច បាន​ប្រគល់​សាកសព​ទៅ​ឱ្យ​នាយកដ្ឋាន​បច្ចេកទេស​និង​វិទ្យាសាស្ត្រ នាំ​យក​សាកសព​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា រាជធានី​ភ្នំពេញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ