ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ ខ្ញុំត្រូវប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ ២៤ម៉ោង ត្រៀមការវា.យរបស់កងទ័ពថៃលើកម្ពុជាជាថ្មី

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា សម្តេច​ត្រូវ​ប្រចាំការ រួម​បញ្ជា​កងទ័ព​២៤​ម៉ោង លើ​២៤​ម៉ោង​ចំពោះ​ការ​ប្រកាស​របស់​ថៃ​ថា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​ថា សម្តេច​ត្រូវ​ប្រចាំការ រួម​បញ្ជា​កងទ័ព​២៤​ម៉ោង លើ​២៤​ម៉ោង​ចំពោះ​ការ​ប្រកាស​របស់​ថៃ​ថា នឹង​វាយ​កម្ពុជា​ជា​ថ្មី ។

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​មុន​នេះ មាន​ខ្លឹម​ថា​យ៉ាង​ដូច្នេះ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​មុន​នេះ​បន្តិច​បាន​បង្ហាញ​ថា មាន​លទ្ធភាព​ជា​ច្រើន​ដែល​កងទ័ព​ថៃ អាច​ប្រើ​កម្លាំងយោធា​វាយ​មក​លើ​កម្ពុជា​នៅ​វេលា​យប់​នេះ ។

សម្តេច​បាន​បញ្ជាក់​ថា​៖«​ដោយ​សភាពការណ៍​បែប​នេះ ខ្ញុំ​មិន​អាច​ដឹកនាំ​ប្រជុំ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែសីហា ស្អែក​នេះ​បាន​ទេ បើ​ទោះ​មានការ​ប្រយុទ្ធ ឬ​គ្មាន​ការ​ប្រយុទ្ធ​គ្នា​ក៏​ដោយ ព្រោះ​ខ្ញុំ​ត្រូវ​ប្រចាំការ​រួម​បញ្ជា​កងទ័ព​២៤​ម៉ោង លើ​២៤​ម៉ោង​បន្ត​ទៀត ។

ដូចនេះ​ការ​ប្រជុំ​ព្រឹទ្ធសភា ត្រូវ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុ​ច បូ​រិ​ទ្ធ អនុប្រធាន​ទី​១ នៃ​ព្រឹទ្ធសភា ។ ម្យ៉ាងទៀត ខ្ញុំ​សូម​ការ​យោគយល់​ជា​មុន​ពី​បងប្អូន​ដែល​ជូន​សារ​ជូនពរ​ថ្ងៃកំណើត​ខ្ញុំ​(៥​សីហា​២០២៥)​ដែល​ខ្ញុំ​មិន​អាច​បើក​មើល ឬ​បើក​មើល​ហើយ​តែ​មិន​បាន​ឆ្លើយ​តប​ព្រោះ​ជាប់រវល់​រឿង​សង្គ្រាម និង​សន្តិភាព​ដែល​ជា​រឿង​ស្លា​.​ប់រស់​របស់​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ