ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ប្រកាសហាមដាច់ខាតមិនឲ្យបណ្តាខេត្តមួយចំនួនបង្ហោះដ្រូនរយៈ១៥ថ្ងៃ

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​បង្ហោះ​ដ្រូ​ន​រយៈ​១៥​ថ្ងៃ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។ យោង​តាម​លិខិត​មួយ​ច្បាប់ របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​៣​សីហា បាន​ស្នើ​ឲ្យ​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​បង្ហោះ​ដ្រូ​ន​រយៈ​១៥​ថ្ងៃ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ។

យោង​តាម​លិខិត​មួយ​ច្បាប់ របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​៣​សីហា បាន​ស្នើ​ឲ្យ​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ​,​ខេត្តព្រះវិហារ ,​ខេត្តបន្ទាយមានជ័យ​,​ខេត្តបាត់ដំបង​,​ខេត្ត​ប៉ៃលិន​,​ខេត្តពោធិ៍សាត់​,​ខេត្តកោះកុង ,​ខេត្តសៀមរាប​,​និង​ខេត្តកំពង់ធំ ស្តី​ពី​ការ​ហាមឃាត់​ការ​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក (​ដ្រូ​ន​)​ថា ក្នុង​គោលបំណង់​លើកកម្ពស់​ការ​គ្រប់គ្រង និង​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​: និង​សុវត្ថិភាព សង្គម​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ខេត្ត​ពាក់ព័ន្ធ ក្នុង​កាល​:​ទេស​:​ដែល​ប្រទេស​ជាតិ​ត្រូវ បាន​ប្រទេស​ថៃ​រំលោភ​បំពាន​មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យើងខ្ញុំ​សូម​ធ្វើការ ណែនាំ​ដល់ ឯកឧត្តម លោក​ជំទាវ ត្រូវ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន ដោយ​ត្រូវ​ហាមឃាត់ មិន​ឱ្យ​មានការ​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​) ជា​ដាច់ខាត​ក្នុង​រយៈពេល​១៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទទួល បាន​គោលការណ៍​ណែនាំ​នេះ ។

ក្រសួងមហាផ្ទៃ​ថា ក្នុង​ករណី​មានការ​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​) អ្នក​ប្រព្រឹត្ត​ល្មើស នឹង​ត្រូវ​ទទួលទោស​ទណ្ឌ និង​វិធានការ​រដ្ឋបាល​តាម​ច្បាប់​កំណត់​ជា​ធរមាន ។

ទន្ទឹម​នេះ រដ្ឋបាល​ខេត្ត​ត្រូវ​ចាត់ចែង​តាមដាន និង​គ្រប់គ្រង​សភាពការណ៍​ខាងលើ​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត ព្រមទាំង​ធ្វើ​របាយការណ៍​ជា​រៀង រាល់ថ្ងៃ​ជូន​មក​ក្រសួងមហាផ្ទៃ ដែល​មាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​ជា​សេនាធិការ​កុំបី​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ