រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រធានប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថាកម្ពុជានឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា១៨រូប
ដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។
សម្តេចតេជោ ហ៊ុន សែនបានសរសេលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៤សីហានឆ្នាំ២០២៥ថា៖” បងប្អូនលង់លក់អស់ទៅហើយនៅឡើយតែខ្ញុំនិងសហការីមួយចំនួននៅជាមួយខ្ញុំនៅមុខប្រព័ន្ធវីដេអូដែលមានសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ម៉ៅ សុផាន់ ក្រោយពេលឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីត្រៀមចេញទៅប្រជុំនៅម៉ាឡេស៊ីព្រឹកស្អែក។
សម្តេចតេជោបានគូសបញ្ជាក់ថា៖«ដោយឡែកនៅទីបញ្ជាការមួយទៀតមាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងក្រុមការងារកំពុងបំពេញការងារយ៉ាងសកម្មដែលយើងនឹងឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃចាប់ក្រោយបទឈប់បាញ់និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ»។
ជាមួយគ្នានោះដែរសម្តេចក៏បានលើកឡើងថាយប់នេះខ្ញុំនិងភរិយា ក៏បានទាក់ទងទៅបណ្តាមេបញ្ជាការនៅជួរមុខមួយចំនួនផងដែរ ដែលពួកគាត់កំពុងគោរពយ៉ាងម៉ឺងម៉ាត់នៃបទឈប់បាញ់និងប្រុងប្រយ័ត្នខ្ពស់សម្រាប់ករណីមានការរំលោភលើបទឈប់បាញ់ពីភាគីម្ខាងទៀត។ថ្ងៃមុន Starbucksស្ករ១០០ %ថ្ងៃនេះ Starbucksស្ករ ៣០ % និងឈានទៅសម្រេចគោលដៅ Starbucks ស្ករ០% ដេីម្បីបង្ការជំងឺទឹកនោមផ្អែម៕

ចែករំលែកព័តមាននេះ