ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​អ៊ី​រ៉​ង់​អះអាង​ថា បាន​វាយប្រហារ​មជ្ឈមណ្ឌល​ចារកម្ម​របស់​អ៊ី​ស្រា​អែ​ល នៅទីក្រុង​តែ​ល​អា​វីវ

11 ម៉ោង មុន

ទីក្រុង​តែ​ល​អា​វីវ ៖ យោធា​របស់​ប្រទេស​អ៊ី​រ៉​ង់ បាន​ប្រកាស​ថា ខ្លួន​បាន​វាយប្រហារ​មជ្ឈមណ្ឌល​ចារកម្ម​យោធា​មួយ​របស់​អ៊ី​ស្រា​អែ​ល នៅ​ក្នុង​ទីក្រុង​តែ​ល​អា​វីវ ដោយ​មី​ស៊ី​ល កាលពី​យប់​រហូត​ដល់​ថ្ងៃ​ទី​១៧ មិថុនា​នេះ បើ​តាម​ការ​ចេញផ្សាយ​របស់​ស៊ី​អិន​អិន…

ទីក្រុង​តែ​ល​អា​វីវ ៖ យោធា​របស់​ប្រទេស​អ៊ី​រ៉​ង់ បាន​ប្រកាស​ថា ខ្លួន​បាន​វាយប្រហារ​មជ្ឈមណ្ឌល​ចារកម្ម​យោធា​មួយ​របស់​អ៊ី​ស្រា​អែ​ល នៅ​ក្នុង​ទីក្រុង​តែ​ល​អា​វីវ ដោយ​មី​ស៊ី​ល កាលពី​យប់​រហូត​ដល់​ថ្ងៃ​ទី​១៧ មិថុនា​នេះ បើ​តាម​ការ​ចេញផ្សាយ​របស់​ស៊ី​អិន​អិន CNN ។

​លោក រ៉េ​ហ្សា តា​ឡា​អ៊ី​-​និក (Reza Talaei-Nik) អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ៊ី​រ៉​ង់ បាន​ថ្លែង​ថា ៖ «​មជ្ឈមណ្ឌល​ចារកម្ម ស៊ើបការណ៍​សម្ងាត់​របស់​អ៊ី​ស្រា​អែ​ល ត្រូវ​បាន​វាយប្រហារ​ចំ​ចំណុច​ស្នូល ដោយ​មី​ស៊ី​ល​នាំ​ផ្លូវ ទោះបីជា​សត្រូវ​មាន​ស្រទាប់​ការពារ​យ៉ាង​ក្រាស់ក្រែល ដែល​មាន​សហរដ្ឋអាមេរិក​ជួយ​ក៏​ដោយ​» ។

​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ឥ​ស្លា​ម (IRGC) បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ការ​វាយប្រហារ​នេះ​គឺជា «​ប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព ទោះបីជា​មាន​វត្តមាន​ប្រព័ន្ធ​ខែល​ការពារ​ទំនើប​បំផុត​ក៏​ដោយ​» ។ ហើយ​បន្ថែម​ថា «​បច្ចុប្បន្ន​មជ្ឈមណ្ឌល​នោះ កំពុង​តែ​ឆេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ