ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សល់​​ច្រក​ចូល​មួយ…

4 ឆ្នាំ មុន
  • ភ្នំពេញ

លោកស្រី​មូរ សុខ​ហួរ ដៃស្តាំ​លោក​សម រ​ង្ស៊ី​…​ពេល​នេះ​បរាជ័យ​ទៅ​ហើយ ដែល​អាជ្ញាធរ​ថៃ​មិន​ឱ្យ​ចូល​…​បរាជ័យ​នូវ​បំណង​រៀបចំ​ផ្លូវ​ឱ្យ​មេ​របស់​គាត់​ចូល​កម្ពុជា​…​តាម​ច្រក​ផ្លូវ​ប្រទេស​ថៃ ថ្ងៃ​៩ វិច្ឆិកា ។ នយោបាយ​ដែល​វិវឌ្ឍន៍​ថ្មី​ៗ…​បញ្ជាក់​ថា គម្រោង​វិល​ចូល​ស្រុក​ថ្ងៃ​៩…

លោកស្រី​មូរ សុខ​ហួរ ដៃស្តាំ​លោក​សម រ​ង្ស៊ី​…​ពេល​នេះ​បរាជ័យ​ទៅ​ហើយ ដែល​អាជ្ញាធរ​ថៃ​មិន​ឱ្យ​ចូល​…​បរាជ័យ​នូវ​បំណង​រៀបចំ​ផ្លូវ​ឱ្យ​មេ​របស់​គាត់​ចូល​កម្ពុជា​…​តាម​ច្រក​ផ្លូវ​ប្រទេស​ថៃ ថ្ងៃ​៩ វិច្ឆិកា ។

នយោបាយ​ដែល​វិវឌ្ឍន៍​ថ្មី​ៗ…​បញ្ជាក់​ថា គម្រោង​វិល​ចូល​ស្រុក​ថ្ងៃ​៩ វិច្ឆិកា​…​តាម​ប្រទេស​ថៃ​របស់​លោករ​ង្ស៊ី មេ​បក្ស​ប្រឆាំង​ចរិត​បិសាច​…​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ ។

ព្រំដែន​កម្ពុជា​មាន​ប្រទេស​៣ គឺ​…​វៀតណាម ឡាវ និង​ថៃ​…​បើ​ប្រទេស​ទាំង​៣​មិន​ឱ្យ​ចូល​…​តើ​ការ​ដេក​ស្រមៃ​យក​ថ្ងៃ​៩ វិច្ឆិកា ចូល​ស្រុក​…​ដើម្បី​ផ្លាស់​ប្តូរ​របប​គ្រប់គ្រង​…​ឬ​ចូល​ស្រុក​ចាប់​តេ​ជោ​សែន​…​ហើយ​ខ្លួនឯង​ឡើង​ធ្វើ​នាយក​រដ្ឋមន្ត្រី​…​តើ​ចូល​តាម​ច្រក​ណា ?​…​ឱ ! លោក​សម រ​ង្ស៊ី និង​សេនា​ទាំងឡាយ​អើយ​…​រក​ឃើញ​ដូរ​ច្រកចូល​ហើយ​ឬ​នៅ ?

តាម​ទស្សនៈ​គ្រប់​ជ្រុងជ្រោយ​…​សូមកុំ​ទាន់​អស់សង្ឃឹម​អី​…​មាន​ច្រកចូល​តែ​មួយ​ប៉ុណ្ណោះ​ដែល​គ្មាន​ការ
រារាំង​…​នៅ​សល់​ច្រកចូល​តែ​មួយ​នេះទេ​…​ចូល​បាន​ម៉ា​សេរី​តាម​ជើង​យន្តហោះ​…​គឺ​ច្រក​ព្រ​លាន​យន្តហោះ​ពោធិ៍ចិន​តុង ។

ប្រភព​ច្បាស់​ការណ៍​បាន​ទម្លាយ​ថា​…​អាជ្ញាធរ​កម្ពុជា​អត់​មាន​ហាម​យន្តហោះ​ណាមួយ​…​ដែល​មិន​ឱ្យ​លោក​សម រ​ង្ស៊ី ជិះ​ចូល​កម្ពុជា​ទេ​…​គឺ​ជិះ​ចូល​តាម​បំណង​ត្រង់​មក​ភ្នំពេញ​តែ​ម្តង ។

សួរ​ថា តើ​លោក​សម រ​ង្ស៊ី ហ៊ាន​ចូល​ត្រង់​មក​កម្ពុជា​ទេ ? ព្រ​លាន​យន្តហោះ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះ​សីហ​នុ​…​ប្រាកដជា​អាច​ចូល​ដោយ​សេរី​…​មិន​គួរ​មានះ​ចង់​ចូល​តាម​ប្រទេស​ថៃ​ដែល​គេ​ហាម​នោះ​ទេ ។

តាម​ទស្សនៈ​មហាជន​គ្រប់​ជ្រុងជ្រោយ​បាន​ទម្លាយ​ថា​…​អន្ទង់​វែង​មិន​គួរ​ប្រើ​ឆ្នាំង​វែង​ទេ​…​កាត់កង់​ៗ​ញាត់​ដាក់​ឆ្នាំង​តែ​មួយ​បាន​ហើយ​…​ប្រមូលគ្នា​ញាត់​យន្តហោះ​ប៉ុន្មាន​គ្រឿង​ក៏​បាន​ដែរ​…​ចូល​ត្រង់​មក​កម្ពុជា​តែ​ម្តង​ទៅ​…​ងាយស្រួល «​ចប់​រឿង​» ជា «​ស្ថាពរ​» តែ​ម្តង​…​ព្រោះ​អាជ្ញាធរ​កម្ពុជា​…​រង់ចាំ​ទទួល​ដោយ​រីករាយ​…​ទោះ​ម្នាក់​ក៏​មិន​ឱ្យ «​រត់​រួច​» ដែរ​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ