ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាលើគោកចុះ កើត​គ្រោះថ្នាក់ចរា​ចរណ៍​…​​​ស្តែងនេះ ​​កើត​លើទឹក​​បាត់ជីវិត​ម្នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​ ៖ មន្ត្រី​យោធា​ចូល​និវត្តន៍​ម្នាក់ ដែល​ត្រូវ​ម៉ូតូ​ទឹក​បុក​បណ្តាល​ឱ្យ​របួស និង​លិច​បាត់​ក្នុង​ទឹកស្ទឹង​ត្រូវ​បាន​រក​ឃើញ​ហើយ ជាមួយ​ស្លាកស្នាម​បាក់ដៃ​ទាំង​សងខាង និង​បែកក្បាល ​នៅ​វេលា​ម៉ោង​១២​និង​៤៨​នាទី ថ្ងៃ២១ តុលា…

ខេត្តបន្ទាយមានជ័យ​ ៖ មន្ត្រី​យោធា​ចូល​និវត្តន៍​ម្នាក់ ដែល​ត្រូវ​ម៉ូតូ​ទឹក​បុក​បណ្តាល​ឱ្យ​របួស និង​លិច​បាត់​ក្នុង​ទឹកស្ទឹង​ត្រូវ​បាន​រក​ឃើញ​ហើយ ជាមួយ​ស្លាកស្នាម​បាក់ដៃ​ទាំង​សងខាង និង​បែកក្បាល ​នៅ​វេលា​ម៉ោង​១២​និង​៤៨​នាទី ថ្ងៃ២១ តុលា នៅ​ស្ទឹង​ព្រះ​ពន្លា ស្ថិត​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ឡាំង សា​វិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​(​ជា​មន្ត្រី​យោធា​ចូល​និវត្តន៍​)​រស់នៅ​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។ លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ពេល​គ្រោះថ្នាក់​កើតឡើង គឺ​ជន​រង​គ្រោះ​បាន​អុំទូក​ចុះ​ទៅ​មើល​មង ដែល​ត្រូវ​កាណូត​ទាក់​ដាច់ និង​ដោះ​ត្រី​ជាប់​មង​នៅ​មាត់​ស្ទឹង​ផ្នែក​ត្រើយ​ខាងកើត ។

ស្រាប់តែ​ឈ្មោះ លី ច​ន្តា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​(​មុខរបរ​ជាង​ផ្សារ​ដែក​)​រស់នៅ​ភូមិ​១​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ បាន​ជិះ​ម៉ូតូ​ទឹក​ម្នាក់ឯង​តាម​ដងស្ទឹង​ព្រះ​ពន្លា​ដោយ​ល្បឿន​លឿន ក្នុង​ទឹ​ស​ដៅ​ពី​កើត​ទៅ​ត្បូង បាន​បុក​ជន​រង​គ្រោះ​ហើយ​ម៉ូតូ​ទឹក​ហោះ បណ្តាល​ឱ្យ​អ្នក​បង្ក​ធ្លាក់​ពី​ម៉ូតូ​ទឹក ។ ចំណែក​ជន​រង​គ្រោះ​បាន​លិច​ចូល​ក្នុង​ទឹក​បាត់​នៅ​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២០ តុលា ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ម៉ូតូ​ទឹក​បុក​ជន​រង​គ្រោះ​លិច​ចូល​ក្នុង​ស្ទឹង ហើយ​អ្នក​ដែល​ឃើញ​បាន​ស្រែក​ឆោឡោ រីឯ​ជន​បង្ក​បាន​ជិះ​ម៉ូតូ​ទឹក​បក​ទៅ​ក្រោយ​វិញ តែ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ដដែល ។

លោក​វរសេនីយ៍ឯក ស៊ី ឌី បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ឈ្មោះ លី ច​ន្តា បាន​និយាយ​ថា គឺ​នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​នៅ​វេលា​ថ្ងៃត្រង់ ដែល​ជិះ​ម៉ូតូ​ទឹក​លេង​តាម​ដងស្ទឹង នៅ​ពេល​បើកបរ​ដោយ​មើល​មិនឃើញ​ជន​រង​គ្រោះ​ដែល​កំពុង​ដោះ​ត្រី​ជាប់​មង ហើយ​មេឃងងឹត​មើល​មិនឃើញ ទើប​បណ្តាល​ឱ្យ​បុក​បង្ក​គ្រោះថ្នាក់​បែប​នេះ ។

ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​ជួយ​រាវរក​ព្រោងព្រាត​តែ​រក​មិនឃើញ រហូត​ដល់​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២១ តុលា សព​ជន​រង​គ្រោះ​បាន​អណ្តែត​ឡើង​នៅ​មាត់​ស្ទឹង​ខាងកើត ក៏​បាន​ស្រង់​ឡើងគោក​ធ្វើការ​ពិនិត្យ ឃើញ​ជន​រង​គ្រោះ​បាក់ដៃ​សងខាង និង​បែកក្បាល ។ ក្រោយ​ពេល​មន្ត្រី​ជំនាញ​ពិនិត្យ​ហើយ ប្រគល់​ជូន​គ្រួសារ​ជន​រង​គ្រោះ ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដោយឡែក​ ជន​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ​សាកសួរ ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២២ តុលា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ