ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​យាង​ចូលរួម​ពិធី​ឡើង​គ្រង​រាជ្យ​ផ្លូវការ​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ប្រទេស​ជប៉ុន…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ទ្រង់​យាង​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ពិធី​រាជាភិសេក ព្រះ​ចៅ​អធិរាជ​ថ្មី របស់​ជប៉ុន គឺ​ព្រះ​ចៅ Naruhito ។

នៅ​ព្រឹក​ទី​២១ ខែតុលា ឆ្នាំ​២០១៩ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ គេ​សង្កេត​ឃើញ​មាន​វត្តមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ប្រធាន​ព្រឹទ្ធសភា សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ព្រះរាជ​វង្សានុវង្ស​និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ជា​ច្រើន​រូប​ទៀត ។ព្រះរាជ​ពិធី​សោយរាជ្យ​សម្បត្តិ​ផ្លូវការ​របស់​ព្រះ​ចៅ អធិរាជ​ថ្មី​របស់​ជប៉ុន នឹង​ធ្វើ​ឡើង​តាម​ប្រពៃណី ជប៉ុន​នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

សូម​ព្រះ​អង្គ​ទ្រង់​ប្រកបដោយ​ព្រះ​ព​លា​នុ​ភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជ​សុខភាព ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះ​វស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់​រូប រស់នៅ​ក្នុង​សុខ​សន្តិភាព តរៀង​ទៅ ។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ស្តេច​យាង​តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស​ចាក​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បំពេញ​ព្រះរាជកិច្ច​ក្នុង​ប្រទេស​ជប៉ុន ពី​ថ្ងៃ​ទី​២១ ដល់​២៤ ខែតុលា ឆ្នាំ​២០១៩ ៕​​

អត្ថបទសរសេរ ដោយ