ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Man Utd ត្រូវ​គេ​ដេញ​ចេញ​ភ្លាម​ក្រោយ​ធ្វើ​រឿង​មួយ​លើ​កីឡាករ Liverpool

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម MANCHESTER UNITED បាន​បណ្តេញ​អ្នកគាំទ្រ​ចេញពី​ការ​ប្រកួត​ជាមួយនឹង Liverpool កាលពី​ថ្ងៃអាទិត្យ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម MANCHESTER UNITED បាន​បណ្តេញ​អ្នកគាំទ្រ​ចេញពី​ការ​ប្រកួត​ជាមួយនឹង Liverpool កាលពី​ថ្ងៃអាទិត្យ ដោយសារ​តែ​អ្នកគាំទ្រ​ម្នាក់​នោះ​បាន​ស្រែក​ប្រមាថ​ដល់​ពូជសាសន៍​ខ្សែការពារ Trent Alexander-Arnold របស់​ក្លិប​ហង្ស​ក្រហម Liverpool ។

សារព័ត៌មាន SunSport អាច​បង្ហាញ​ថា ក្រុម​សន្តិសុខ​របស់​ក្លិប​បិសាច​ក្រហម បាន​ចូល​ទៅ​ចាប់​អ្នកគាំទ្រ​ម្នាក់​នោះ ក្រោយ​ពី​ស្រែ​កថា «​អា​ខ្មៅ​ចង្រៃ​» ដែល​សំដៅ​ទៅ​លើ Trent Alexander-Arnold កាលពី​ថ្ងៃអាទិត្យ​។

ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​ក្នុងអំឡុងពេល​ពាក់កណ្តាល​តង់​ទី​មួយ​។ ភ្លាម​ៗ​នោះ​ពួក​គេ​បាន​អំពាវនាវ​ឱ្យ អ្នកធ្វើការ​នៅ​ក្នុង​តារាង ចាប់​អ្នកគាំទ្រ​ម្នាក់​នោះ​បោះ​ចេញ​ទៅ​ក្រៅ មិន​ឱ្យ​បន្ត​ទស្សនាការ​ប្រកួត​តទៅ​ទៀត​។ ក្លិប​បិសាច​ក្រហម​បាន​បើក​ការ​ស៊ើបអង្កេត​ភ្លាម​ៗ ដើម្បី​ឱ្យ​ដឹង​ពី​មូលហេតុ​នៃ​ហេតុការណ៍​នោះ​។

អ្នកនាំពាក្យ​ម្នាក់​របស់​បិសាច​ក្រហម United បាន​និយាយ​ថា​៖«​យើង​បានដឹង​អំពី​ឧប្បត្តិហេតុ​មួយ​នៅ​ក្នុង​ហ្គេ​ម​កាលពី​ម្សិលមិញ ដែល​បុគ្គល​ម្នាក់​បាន​ស្រែក​ប្រមាថ​ពូជសាសន៍​ដល់​កីឡាករ​នៅ​ក្នុង​តារាង​។ បុគ្គល​នោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ ហើយ​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ពហុ​កីឡដ្ឋាន​។ បច្ចុប្បន្ន​យើង​កំពុង​ស៊ើបអង្កេត​បញ្ហា​នេះ​ជា​អាទិភាព​»​។

លោក​បាន​បន្ត​ទៀត​ថា​៖«​ការ​ប្រកាន់ពូជសាសន៍​និង​ការ​រើសអើង​គ្រប់​រូបភាព មិន​អាច​ទទួលយក​បាន​ទាល់តែ​សោះ ហើយ​វា​មិនមែន​ជា​តម្លៃ​របស់​ក្លិប​យើង​ឡើយ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​កាលពី​ថ្ងៃអាទិត្យ​រវាង Liverpool និង Manchester United គឺ​បាន​លទ្ធផល​ស្មើគ្នា 1-1 ដែល​ខាង Man Utd រក​គ្រាប់​បាល់​បាន​មុន ដោយ​កីឡាករ Marcus Rashford នៅ​នាទី​ទី​៣៦ និង Liverpool រកបាន​នៅ​នាទី​ទី​៨៥ ដោយ​កីឡាករ Adam Lallana ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ