ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិដ្ឋភាព​ខាងមុខផ្ទះកើត​ហេតុ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែលចង់ដឹង​អំពីករណី​ឃាតក.ម្មលើ​ស្រ្តីជនជាតិ​ហូឡង់

11 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​​ ៖​ ដោយ​សារ​តែការ​ចង់ដឹង​អំពីដំណឹង​ថាចាប់​ខ្លួនជន​ដៃដល់​ដែលបាន​ចាក់​សំលាប់​លើស្រ្តីជ​ន​ជាតិហុ​ឡង់​​និង​កូន​​ស្រីម្នា​ក់​នៅក្នុង​ផ្ទះរង​របួស​ជាទម្ងន់​ ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​យកជ​នសង្ស័យ​មក​ធ្វើ​ត្រាប់​នៅកន្លែង​កើត​ហេតុ​​ក៏មាន​​ការភ្ញាក់​ផ្អើលដល់​ប្រជា​ពលរដ្ឋ​រាប់រយ​នាក់ម​កឈរចាំ​មើលបន្ទាប់​ពីទទួល​បានដំណឹ​ង​នេះ​។

រាជ​ធានី​​ភ្នំពេញ​​ ៖​​ ដោយ​សារ​​តែការ​​ច​ង់ដឹង​អំពី​​ដំណឹង​​ថាចា​ប់​ខ្លួនជន​​​ដៃដល់​​ដែល​បាន​​​ចាក់​​សំលា​ប់​​លើ​ស្រ្តីជ​​ន​ជាតិហូ​ឡ​ង់​​​និង​​កូន​​ស្រីម្នា​ក់​នៅ​ក្នុង​ផ្ទះរង​របួស​​ជា​ទម្ងន់​ ហើយ​​ត្រូវ​បាន​កម្លាំង​​​នគរបាល​យកជ​ន​សង្ស័​យ​មក​ធ្វើ​ត្រាប់​​នៅកន្លែង​កើត​​​ហេតុ​​ក៏​មាន​​​ការភ្ញាក់​ផ្អើលដល់​ប្រជា​ពលរដ្ឋ​​រាប់រយ​​នាក់ម​កឈរ​ចាំ​មើល​បន្ទាប់​​ពីទទួល​បាន​​ដំណឹ​ង​នេះ​​​។

ការដែលមាន​ការភ្ញាក់ផ្អើ​លមកចោ​​ម​រោមរង់​ចាំមើល​នៅ​​ខាងមុខផ្ទះ​លេខ​១៧២Z2​​ ដែរ​បា​នកើត​ឡើងចា​ប់​​ពីម៉ោង២​ ​​រហូត​ដល់​ម៉ោង៤​រសៀល ថ្ងៃទី៣​០ ខែមេសាទើប​បាន​រំសាយ​​ដោយសារតែ​កា​រនាំ​ជន​សង្ស័យ​មាន​​ការ​អា​ក់ខា​នវិញ​។​​ មិនត្រឹម​​​តែមាន​​​​ការ​ចង់ដឹងអំ​ពីប្រជាព​លរដ្ឋទេ​សូម្បីតែ​សំរាប់អ្នកសារ​ព័​ត៌មានជាតិនិង​អន្តរ​ជាតិ​ជា​ច្រើនក៏មាន​វត្ត​មា​ននៅ​ទីនោះ​​យ៉ាង​​​ច្រើនកុះ​​ករ​ផង​​ដែ​រ។