ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័យរន្ធ.ត់នៅស្រីស្នំ ! សិស្សសាលារត់គេចគ្រា.ប់ F-16 ថៃ ដែលទម្លាក់ក្បែរទីតាំងសិក្សា

3 ម៉ោង មុន

ខេត្តសៀមរាប ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ​នេះ​ថា ៖ នៅ​ម៉ោង​១០:០៨​នាទី…

ខេត្តសៀមរាប ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ​នេះ​ថា ៖ នៅ​ម៉ោង​១០:០៨​នាទី ១០:១១​នាទី ថ្ងៃ​ទី​១៥ ធ្នូ​នេះ យោធា​ថៃ​បាន​ប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ២​គ្រាប់ នៅ​ភូមិសាស្ត្រ​ស្រុក​ចុងកាល និង​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ក្បែរ​ជំរុំ​ជនភៀសសឹក និង​ចូល​ជ្រៅ​ជាង​១០០​គីឡូម៉ែត្រ​ក្នុង​ទឹកដី​កម្ពុជា ។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​ថា នេះ​ហើយ​ជា​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ ដែល​បាន​យក​ជន​ស៊ី​វិល និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ស៊ី​វិល​ជា​គោលដៅ​នៃ​ការ​វាយ​កម្ទេច ។ ថៃ​បាន​រំ​លោ​.​ភ​ច្បាប់​អន្តរជាតិ និង​យក​ជន​ស៊ី​វិល​វាយប្រហារ ។

រូប​វី​ដេ​អូ​នេះ ជា​សិស្សានុសិស្ស​នៅ​សាលា​ក្នុងស្រុក​ស្រីស្នំ ដែល​រត់​ចេញ ក្រោយ​យោធា​ថៃ​បាន​ទម្លាក់​គ្រាប់​ក្បែរ​សាលា​ពួក​គេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ