ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យមានជនភៀសសឹកជាង១៥ម៉ឺននាក់ ក្រោយថៃវាយប្រហារ

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​យោធាថៃ​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ ដែល​គិត​មក​ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ មាន​ជាង​១៥​ម៉ឺន​នាក់ ។…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​យោធាថៃ​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ ដែល​គិត​មក​ដល់​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៥ មាន​ជាង​១៥​ម៉ឺន​នាក់ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តប្រជាពលរដ្ឋ​ដែល​បាន​ជម្លៀស​មក​ទីតាំង​សុវត្ថិ
ភាព ​មាន​ចំនួន​១០៣​កន្លែង ដែល​មាន​ជន​ភៀសសឹក​ចំនួន ៤៤ ៤១៣​គ្រួសារ គិត​ជា​មនុស្ស​រាយ​ចំនួន ១៥១ ៥០៦​នាក់ ក្នុង​នោះ​ស្រី​ចំនួន៧៧ ៣៩៦​នាក់ និង​កុមារ ៤៥ ៤១៣​នាក់ ។

គួរ​រំឭក​ថា ក្រោយ​ពី​ទាហានថៃ​បើក​ការ​បាញ់ប្រហារ​យ៉ាង​ក្ដៅ​គគុក រយៈពេល​១​ស​ប្តា​ហ៍
ចាប់​ពី​ថ្ងៃ​ទី​៨​ដល់​១៤ ខែធ្នូ ឆ្នាំ​២០២៥ ក្នុងភូមិសាស្ត្រ​តំបន់​ព្រៃ​ចាន់ ភូមិ​ជោគជ័យ និង​តំបន់​បឹង​ត្រកួន អាជ្ញាធរ​ខេត្ត និង​ស្រុក ក្រុង បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​ស្រុក ក្រុង​ចំនួន​៥ដែល​នៅ​ជាប់​ព្រំដែន​ថៃ ជា​តំបន់​ប្រឈម​មានស្រុក​អូរ​ជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​ម៉ា​ឡៃ ។

ជាក់ស្តែង ពេល​នេះ ស្ថានភាព​នៅ​តំបន់​ព្រៃ​ចាន់ ជោគជ័យ និង​តំបន់​បឹង​ត្រកួន ដែល​ជា​តំបន់​សមរភូមិ​ក្តៅ​នោះ ទាហាន​សៀម​បាន​ប្រើប្រាស់​យន្តហោះ F-១៦ ទម្លាក់​គ្រាប់បែក ។ ប្រើប្រាស់​កាំភ្លើងត្បាល់ និង​កាំភ្លើងយន្ត បាញ់​រះ បណ្តាល​ឆេះ​និង​ខូចខាត​ផ្ទះសម្បែង ទ្រព្យសម្បត្តិ ។ ប្រជា ពលរដ្ឋ​បាន​ស្លាប់ និង​របួសធ្ងន់​-​ស្រាល និង​មាន​ទាហាន​រង​គ្រោះ​ដោយ​ផ្សែង​ពុល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ