ខេត្តពោធិ៍សាត់ ៖ ក្រសួងការពារបានប្រកាសនារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះថា ៖ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ៖

ជាក់ស្តែងនៅ ម៉ោង១២:៥៦នាទី យោធាថៃបានប្រើប្រាស់ដ្រូនបាញ់ផ្សែងពុលយ៉ាងច្រើនលើបណ្ដាទីតាំងភូមិសាស្ត្រឃុំថ្មដា ។
សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ពជួរមុខរបស់កម្ពុជាបាននឹងកំពុងបន្ត ឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
ចែករំលែកព័តមាននេះ