ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានការណ៍ព្រំដែនព្រឹកនេះ ៖ យោធាថៃប្រើ F-16 ទម្លា.ក់គ្រា.ប់ ២លើក នៅខេត្តសៀមរាប

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សូម​ជម្រាប​ជូន​នូវ​ស្ថានការណ៍ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ សូម​ជម្រាប​ជូន​នូវ​ស្ថានការណ៍ នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ បាន​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​មក​លើ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ ព្រំប្រទល់​ស្រុក​ស្រីស្នំ ខេត្តសៀមរាប នា​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាក់ស្តែង​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា នៅ​ម៉ោង​១០:០៨​នាទី យោធា​ថៃ​បាន​ប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១​គ្រាប់ នៅ​ភូមិសាស្ត្រ​ស្ពាន​អូ​ជីក នៃ​ព្រំប្រទល់ ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

-​ម៉ោង​១០:១១​នាទី យោធា​ថៃ​បាន​ប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១​គ្រាប់ នៅ​ភូមិសាស្ត្រ​ស្ពាន​អូ​ជីក នៃ​ព្រំប្រទល់ ស្រុក​ស្រីស្នំ ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ