ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធីប្រគុំ​តន្ត្រីផ្សព្វផ្សា​យពាណិជ្ជកម្ម​របស់ក្រុម​ហ៊ុនយូនីលីវ័រ​នៅក្រុងប៉ោ​យប៉ែតខកខា​នព្រោះ​បុគ្គលិ​កម្នាក់​ឆក់ចរន្ត​អគ្គីស​នី

11 ឆ្នាំ មុន

ខេត្ត​​បន្ទា​យមា​នជ័យ​ ៖​ ការ​ប្រគុំ​តន្ត្រី​ដើម្បី​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​យូនី​លីវ័រ​​ដែល​ចាប់​ផ្ដើមប្រារពធ្វើ​ឡើង​​ខាង​​ក្រោយ​ផ្សារមង្គល​ស្ថិតក្នុងភូមិ​ប៉ោយប៉ែត ​សង្កាត់និង​ក្រុងប៉ោយ​​ប៉ែត ​ជារាត្រី​ទី០​១បន្ទាប់​ពីប្រកាស​ផ្សព្វផ្សា​យតាម​រថយ​ន្ត​អស់​​រយះ​ពេល​២ទៅ៣ថ្ងៃ​ទៅហើយ​នោះ នៅ​យប់ម៉ោង​ប្រហែល​៧ថ្ងៃទី​៣០ខែ​មេសាឆ្នាំ២​០១៤នេះ​​ត្រូវបាន​ខាកខាន​ទៅវិញ​​ព្រោះ

ខេត្ត​​បន្ទា​យមា​នជ័យ​ ៖​ ការ​ប្រ​គុំ​​តន្ត្រី​​ដើម្បី​​ផ្សព្វ​​ផ្សាយ​​ពាណិជ្ជ​កម្ម​​របស់​​ក្រុម​ហ៊ុន​យូនី​​លី​វ័រ​​ដែល​​ចាប់​​ផ្ដើម​ប្រារព​​ធ្វើ​ឡើ​ង​​​ខា​ង​​ក្រោយ​ផ្សារមង្គល​ស្ថិតក្នុង​ភូមិ​ប៉ោយប៉ែត ​សង្កាត់និង​ក្រុង​ប៉ោយ​​ប៉ែត ​ជារាត្រី​ទី​០​១បន្ទាប់​ពីប្រកា​ស​ផ្សព្វផ្សា​យតា​ម​រថយ​ន្ត​​អស់​​រយះ​ពេល​២ទៅ៣ថ្ងៃ​​ទៅហើយ​នោះ​ នៅ​យប់ម៉ោង​​ប្រហែល​៧ថ្ងៃ​ទី​៣០ខែ​មេសា​ឆ្នាំ២​០១៤នេះ​​​ត្រូវបាន​ខាក​ខាន​ទៅវិញ​​​ព្រោះ​​បុគ្គលិក​ប្រុសម្នាក់​ត្រូវចរន្ត​អគ្គីស​នីឆ​ក់នៅ​ពេល​កំពុង​ធ្វើ​ការនៅ​បន្ទប់​​មួយ​សង្ស័យ​បណ្ដាល​​មកពី​ដីសើម​​ក្រោយ​​ភ្លៀងធ្លា​ក់​ជោគ​​ជាំមានខ្សែ​ភ្លើងឆ្លង​ក​ន្លែង​ដាច់ណា​មួយ​​។

ទោះជា​យ៉ាងណា​ជនរងគ្រោះ​មិនត្រូវ​បាន​គេស្គា​ល់អត្តស​ញ្ញា​ណឡើយ​​​ព្រោះ​ក្រោយ​​កើតហេតុ​​​គេនាំគ្នា​​យក​ទៅ​​កប់ខ្សាច់​​​បន្ទាប់​​មកក៍​នាំ​ចេញ​តាមរថ​យន្ត​​ទៅបាត់​មិ​នដឹង​ថា​ទៅ​ព្យា​បាលនៅ​មន្ទី​រពេ​ទ្យ​ឬគ្លិនិក​​ណា​នោះ​​ទេ។​

ប្រភព​​ប្រាប់​ថាជនរង​​គ្រោះរួច​ផុត​ពី​គ្រោះថ្នាក់​​​ហើយ​។ បើទោះ​​ជាបញ្ហា​កើត​មា​ន​បង្ក​ឲ្យខក​ខា​ន​រាត្រីទី០១​​យ៉ាង​ណា​​​ក៍ដោយ​​​​ក្នុង​​កម្មវិ​ធី​គេនៅ​តែ​ប្រកា​ស​ដំណើរ​ការ​នៅថ្ងៃ​ស្អែ​ក​បន្តទៀត​​។ ​កោះសន្តិភាព​​មិនទាន់​រកសុំ​​ការ​បំភ្លឺពី​អ្នក​ចាត់ចែង​​កម្មវិធី​បាន​​នៅ​ឡើយទេ​​។