ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ុស្តិ៍​​នគរ​បាល​រដ្ឋ​បាល​ទឹក​ថ្លា​​ជួប​គ្រោះ​ទុរភិក្ស​អុជ​​ទាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្រ្តី​នគរ​បាលប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​​ទឹក​ថ្លា​​កំពុង​តែ​រអ៊ូរ​ទាំ​ព្រោះ​​​គេ​ផ្តាច់​ភ្លើង​ដោយ​សា​រ​តែ​លោក​មេប៉ុស្តិ៍​អត់​បាន​បង់​លុយ​ថ្លៃ​ភ្លើង​ឱ្យ​គេ​ពី​រ​ខែ​មក​ហើយ​ដូច្នេះ​ពួក​គាត់​គេង​មិន​លក់​បក់​មិន​ល្ហើយ​ទេព្រោះ​អា​កាស​ធាតុ​ក្តៅ​ណាស់។

ដោយ​ឡែក​នៅ​​វេ​លា​ល្ងាច​ពេល​ដែល​ប្រ​ជា​ពល​រដ្ឋ​ទៅ​ដាក់​ពាក្យ​បណ្តឹង​គឺ​មន្រ្តី​នគរ​បាល​រដ្ឋ​បាល​ប៉ុស្តិ៍​ទឹក​ថ្លា​បាន​អុជ​ទាន​ទទួល

រាជធានី​ភ្នំពេញ ៖ មន្រ្តី​នគរ​បាលប៉ុស្តិ៍​​នគរបាល​រដ្ឋបាល​​ទឹក​ថ្លា​​ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំ​ពេញ​បាននាំ​គ្នា​​​​​រអ៊ូរ​ទាំ​ព្រោះ​​​គេ​ផ្តាច់​​ភ្លើងពីរ​ថ្ងៃ​ហើយ​​ដោយ​សា​រ​តែ​លោក​​មេប៉ុស្តិ៍​អត់​បាន​បង់​លុយ​ថ្លៃ​ភ្លើងឱ្យ​គេ​​ដូច្នេះ​ពួក​គាត់​គេង​មិន​លក់​បក់​មិន​ល្ហើយ​ទេ​ព្រោះ​​អា​កាស​​ធាតុ​ក្តៅ​​ណា​ស់។

ដោយ​​ឡែក​នៅ​​​វេ​លា​ល្ងាច​​​ថ្ងៃទី​៣០ មេសា ២០១៤ ពេល​ដែល​ប្រ​ជា​ពល​រដ្ឋ​ទៅ​ដាក់​ពាក្យ​បណ្តឹង​គឺ​មន្រ្តី​នគរ​បាល​រដ្ឋ​បាល​ប៉ុស្តិ៍​ទឹក​ថ្លា​បាន​អុជ​ទាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រ​ជា​ពល​រដ្ឋ​​ខុស​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​គេ​ដ៏ទៃ​គេ​មាន​ភ្លើង​ប្រើ​ប្រាស់​ សូម្បី​តែ​ប៉ុស្តិ៍​នគរបាល​ដែល​នៅ​ទី​ជន​បទ​ក៏​មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ដែរ​។

គួរ​បញ្ជាក់ផងដែរប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទឹក​ថ្លា​គឺ​ត្រូវ​គេ​ផ្តាច់​ភ្លើង​ម្តង​រួច​ទៅ​ហើយ​មិន​ដឹង​មូលហេតុ​អ្វី​ទេ​ឬ​មួយ​​លោក​មេ​ប៉ុស្តិ៍​​រវល់​មិន​បាន​​ទៅ​បង់​លុយ​ឬ​មិន​មាន​លុយ​បង់​ថ្លៃ​ភ្លើង​ប៉ុន្តែ​នៅ​ពេល​ដែល​ប្រ​ជា​ពលរដ្ឋ​ពឹង​ឱ្យ​ជួយ​ធ្វើ​សៀវ​ភៅ​គ្រួសាឬ​ឯកសារ​ផ្សេងៗ​តែង​តែ​ជូន​សេវា​ខ្លះ​ដូច្នេះ​ប៉ុស្តិ៍នគរ​បាល​​រដ្ឋ​បាល​អាច​មាន​ចំណូល​​សំរាប់​បង់​ថ្លៃ​ភ្លើង​បាន​ហើយ​កុំទុក​ឱ្យ​ងងឹត​អញ្ជឹង​ព្រោះ​មាន​ទី​តាំង​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ផង ។