ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីរ៉​ង់​ថា ​អា​មេ​រិ​ក​មិន​អាច​រារាំង​ឧស្សាហ​កម្ម​​ប្រេង​ខ្លួនឡើយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ីរ៉​ង់ ៖ រដ្ឋមន្ត្រី​ប្រេងកាត​អី​រ៉​ង់​លោក​BIJAN NAMDAR ZANGANEH អះអាង​កាលពី​ថ្ងៃ​ទី​២០​តុលា​ថា សហរដ្ឋអាមេរិក​ពុំ​បាន​សម្រេច​ឡើយ​ក្នុង​ការ​គាបសង្កត់​លើ​ឧស្សាហកម្ម​ប្រេងកាត​អ៊ី​រ៉​ង់​ជាមួយ​បណ្ដា​ទណ្ឌកម្ម​របស់​គេ​។ ​រដ្ឋមន្ត្រី​រូប​នោះ​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉​ង់​TASNIM​ថា មានការ​ខិតខំ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ ដើម្បី​បញ្ឈប់​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រេងកាត​អ៊ី​រ៉​ង់…

សហរដ្ឋអាមេរិក​-​អ៊ីរ៉​ង់ ៖ រដ្ឋមន្ត្រី​ប្រេងកាត​អី​រ៉​ង់​លោក​BIJAN NAMDAR ZANGANEH អះអាង​កាលពី​ថ្ងៃ​ទី​២០​តុលា​ថា សហរដ្ឋអាមេរិក​ពុំ​បាន​សម្រេច​ឡើយ​ក្នុង​ការ​គាបសង្កត់​លើ​ឧស្សាហកម្ម​ប្រេងកាត​អ៊ី​រ៉​ង់​ជាមួយ​បណ្ដា​ទណ្ឌកម្ម​របស់​គេ​។

​រដ្ឋមន្ត្រី​រូប​នោះ​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉​ង់​TASNIM​ថា មានការ​ខិតខំ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ ដើម្បី​បញ្ឈប់​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រេងកាត​អ៊ី​រ៉​ង់ តាម​រយៈ​បណ្ដា​ទណ្ឌកម្ម​។ ផ្ទុយ​ទៅ​វិញ​ចំនួន​កុងត្រា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ម៉ូយ​មានការ​កើនឡើង ហើយ​ចំនួន​នៃ​បណ្ដា​គម្រោង​ក្នុង​ផ្នែក​ប្រេង​និង​ឧស្ម័ន ត្រូវ​បាន​អនុវត្ត​ក្រោយ​ទណ្ឌកម្ម​ទាំងនោះ​។

លោក​BIJAN NAMDAR ZANGANEH​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​ប្រេង​បន្ត​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​ទាំងមូល​។

មុន​នេះ​បន្តិច​លោក​ZANGANEH​បាន​ព្រមាន​ថា ប្រទេស​របស់​លោក​នឹង​មិន​រង​គ្រោះ​ដោយសារ​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក​ឡើយ​និង​ថា អ៊ី​រ៉​ង់​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​អាច​ទៅ​រួច ដើម្បី​នាំ​ចេញ​ប្រេងកាត​របស់​ខ្លួន​។

ការ​នាំ​ចេញ​ប្រេង​ឆៅ​របស់​អ៊ី​រ៉​ង់​មានការ​កាត់​បន្ថយ​ដល់​ទៅ​ជាង​ពាក់កណ្ដាល ក្រោយ​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក ដែល​ដាក់​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៨​មក ប្រឆាំង​ផ្នែក​ប្រេង​របស់​ប្រទេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ