ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយភ្លៀងធំនៅរលឹមស្រិចៗចេញចាប់ហ៊ីងនិងគីង្គក់រន្ទះបា.ញ់ស្លា.ប់

11 ឆ្នាំ មុន

ខេត្ត​​បន្ទាយ​មានជ័យ ​៖​ ​បុរស​ម្នាក់​ត្រូវ​រន្ទះ​បា.ញ់​ស្លា.ប់​ខណ:ចេញ​ពីផ្ទះចា​ប់ហ៊ីង​និងគីងគក់​​ពេលរលឹម​ស្រិចៗ​​ក្រោយ​ភ្លៀង​ធ្លាក់​​ខ្លាំង​​កាល​ពីម៉ោង​ជាង​៤រសៀល​​ថ្ងៃទី៣០ ​ខែមេសា​ ​ឆ្នាំ២០១៤ ​នៅភូមិ​ព្រៃព្រិច​សង្កាត់​ប៉ោយប៉ែត​ក្រុងប៉ោយ​ប៉ែត។​ ជនរង​​គ្រោះ​​​ឈ្មោះ​​ ​សាយ ​រីយ៉ា​ហៅចយ ​អាយុ២៥​ឆ្នាំនៅ​លីវ​។

ខេត្ត​​បន្ទាយ​មានជ័យ ​៖​ ​បុរស​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ខណ:ចេញ​ពីផ្ទះចា​ប់ហ៊ីង​និង​គីង្គក់ពេល​រលឹម​ស្រិចៗ​​​ក្រោយ​​ភ្លៀង​​ធ្លាក់​​​ខ្លាំង​​កាល​​ពីម៉ោង​ជាង​៤​រសៀល​​ថ្ងៃ​ទី៣០ ​ខែមេសា​ ​​ឆ្នាំ២០១៤ ​នៅភូមិ​ព្រៃ​ព្រិច​សង្កាត់​​ប៉ោយប៉ែត​​ ​ក្រុងប៉ោយ​ប៉ែត​។​ ជនរង​​​គ្រោះ​​​ឈ្មោះ​​ ​​សាយ ​រីយ៉ា​ហៅចយ ​​អាយុ២៥​ឆ្នាំ​នៅ​លីវ​។

តាម​ស្ត្រី​ជាម្ដាយ​​ជនរង​​គ្រោះ​​ឈ្មោះ​ម៉ា​ ​អូន​អា​យុ​៤៥ឆ្នាំ​ ​មុខរបរជា​​អ្នកលក់បបរ​​បាន​និយា​យ​ថា​​កូន​ប្រុស​​រប​ស់គា​ត់​​ត្រូវរន្ទះ​​​បាញ់​​ស្លាប់​ផ្កា​ប់​មុខ​នៅខាង​មុខផ្ទះ​ចំណុច​តារាងបាល់​ដោយការ​ស្លាប់នេះ​ដៃទាំងសង​​ខាងរបស់​កូនគាត់​ចាប់បាន​ហ៊ីង០១​​និង​គីង្គក់​០១ក្បាល​នៅជាប់​និងដៃ​ផងដែរ​។ សពជន​រង​គ្រោះ​ពេលនេះ​ត្រូវបាន​ឪពុកម្ដាយ​រៀបចំធ្វើបុណ្យ​តាមប្រ​ពៃណី​យ៍​។