ខេត្តសៀមរាប ៖លោករស់ ប៊ុនធីសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀបានរៀបចំកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យចៅផាយានៅក្នុងបរិវេណសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ដែលមាននិសិត្សនិងព្រះសង្ឃចូលរួមសរុបជាង១០០នាក់ផងដែរ។
លោករស់ ប៊ុនធី ជំនួសមុខឲ្យលោកសៀន សុវណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀមានអារម្មណ៏រំភើបរីករាយដែលបានសាកលវិទ្យាល័យចៅផាយានៃព្រះរាជាណាចក្រថៃធ្វើការចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀក្នុងពេលនេះលោកបន្តទៀតថាសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀបង្កើតឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៦ តាមអនុក្រិត្យលេខ៦៣ អនក្រ.បក ស្តីពីការទទួលស្គាល់សាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀ។សាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀមានការទទួលស្គាល់ដូចខាងក្រោម ៖
-ក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ ៨៨២ អយក.ប្រកស្តីពីការទទួលស្គាល់ ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៌អេយសៀចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០០៧ ។-គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(គ.ទ.ក) ផ្តល់ជូនវិញ្ញាបនត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធលេខ គ.ទ.ក. ០១៥៤១០៤៩ចុះថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១០ ។
-គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(គ.ទ.ក) ផ្តល់ជូនវិញ្ញាបនត្រទទួលស្គាល់គុណភាពអប់រំពេញសិទ្ធលេខ គ.ទ.ក.ប.ស.០១០០១១៣៩០០១ចុះថ្ងៃទី០៩ខែសីហាឆ្នាំ២០១៣។
-មានការទទួលស្គាល់ពីបណ្តាលទីផ្សារការងារដូចជា៖ស្ថាប័នរដ្ឋ,ឯកជននិងអង្គការក្រៅរដ្ឋាភិបាលរហូតដល់ពេលនេះ។
ចែករំលែកព័តមាននេះ