ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​ក្រហម​ខេត្ត​កំពតធ្វើ​សន្និ​សីទ​កាសែតបដិ​សេធការ​ផ្សាយ​ប្រឌិតរបស់​វិទ្យុ​អាស៊ី​សេរី

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កំពត​នា​រសៀល​ថ្ងៃ​ទី​៣០ មេសា នេះ​សាខា​កាក​បាទ​ក្រហម​ខេត្ត​កំពត​បាន​រៀប​ចំ​សន្និ​សីទ​កាសែត​មួយបដិ​សេធ​ជុំវិញ​ការ​ផ្សាយ​​របស់​វិទ្យុ​អាស៊ី​សេរី​ដែលបាន​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​បុរស​ម្នាក់​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​​ ថា​ ​​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់ៗត្រូវ​បង់​៤ម៉ឺន​រៀល​ជូន​មូល​និធិ​សង្គ្រោះ​របស់​កាក​បាទ​ក្រហម​។

សន្និ​សីទ​​នេះ​ធ្វើ​ឡើ់ង​ក្រោម​វត្ត​មាន​តំណាង​កាក​បាទ​ក្រហម និង​លោក​អភិ​បាល​រង​ខេត្ត​កំពត​ ដែល​ជាអនុ​ប្រធាន​កាក​បាទ​ក្រហម​ ព្រម​ទាំង​អ្នក​សារ​ព័ត៌​មាន​ ទូរ​ទស្សន៍ និង​វិទ្យុ​ជា​ច្រើន​នាក់។

ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ត្រូវ​បាន​តំណាង​កាក​បាទ​ក្រហម​ខេត្ត​មា​ន​ប្រតិ​កម្មយ៉ាង​ខ្លាំង​​ និង​ធ្វើ​ការ​បដិ​សេធ​ទាំង​ស្រុង​ថា មិន​មែន​ជា​ការ​ពិត​​ ។ មូល​និធិ​ដែល​កា​ក​បាទ​ក្រហម​ប្រមូល​បាន​មក​នេះ​ គឺ​ជាការផ្តល់​ឱ្យដោយ​ស្ម័​គ្រ​ចិត្ត​ពី​សំណាក់​សប្បុរស​ជននានា​ ដោយ​គ្មាន​កំណត់​ឡើយ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព