ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជង់មិនភ្លេចកុក! ​ខំរត់​ដល់កំពង់សោម​អស់​ជាង​កន្លះខែ នៅតែគេចមិនផុត​ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ជិតខាង​យក​ទៅ​លក់ រួច​គេចខ្លួន​បាន​ប្រមាណ​ជាង​កន្លះ​ខែ ហើយ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​។ ករ​ណី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ ២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងដែក​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​១​ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​ជិតខាង​យក​ទៅ​លក់ រួច​គេចខ្លួន​បាន​ប្រមាណ​ជាង​កន្លះ​ខែ ហើយ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​។

ករ​ណី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​ជួល ក្នុងភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BT-០៥៣៥ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ខាងលើ​ឈ្មោះ យ៉ោ​ន រឿ​ន ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជាងដែក ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ​ម៉ាក​ហុងដា ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១FO-៤៥៦៤ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ង៉ាំ មួយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​កម្មករ​សំណង់​ស្នាក់​នៅ​ក្បែរ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៩ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នក​រស់​ក្បែរ​គ្នា​បាន​សម្រេច រួច​ក៍​យក​ម៉ូតូ​នោះ​ទៅ​លក់​នៅ​កោះ​ពេជ្រ បាន​ប្រមាណ​ជាង​៤០០​ដុល្លារ ។ បន្ទាប់​ពី​លក់​បាន​លុយ​ហើយ ជនសង្ស័យ​ក៏​គេចខ្លួន​មួយ​រយៈពេល ហើយ​នៅ​ពេល​ថ្មី​នេះ​ក៍បាន​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ត្រូវ​ម្ចាស់​ប្តឹង​នគ​បាល​អោយ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​តែ​ម្តង​។

តាម​ប្រភព​ពី​នគរបាល​អោយ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ទើប​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​គឺជា​អ្នក​រស់នៅ​ក្បែរ​ខាង​។

ក្រោយ​ការ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា បន្ទាប់​ពី​លួច​ម៉ូតូ​បាន​សម្រេច​ហើយ ខ្លួន​ក៏បាន​យក​ម៉ូតូ​នោះ​ទៅ​លក់​បាន​លុយ ហើយ​ក៏​គេចខ្លួន​ទៅ​ធ្វើ​ជា​ជាងដែក​នៅ​ខេត្ត​ព្រះ​សីហ​នុ លុះ​ពេល​ត្រឡប់​មក​វិញ​បាន​ប្រមាណ​១​ស​ប្តា​ហ៍ នៅ​ពេល​កំពុង​តែ​ដេក ស្រាប់តែ​ត្រូវ​នគរបាល​ចុះ​ទៅ​ឃាត់ខ្លួន​បាន​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ