ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាត់​ខ្លួន​មួយ​យប់ ព្រឹក​ឡើង​ឃើញ​ដេក​ស្លា.ប់​ក្នុង​ចំការ​ សង្ស័យ​ពស់​ចឹក​

11 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖​ បុរស​ម្នាក់​​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​បំផុត​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុង​ចំការ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ​ កាល​ពី​ព្រឹក​ថ្ងៃទី​៣០ មេសា នៅ​ក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង​ បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់​ និង​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ដែល​គេ​សង្ស័យ​ថា ស្លា.ប់​ដោយ​សារ​សត្វ​ពស់​ចឹក​ ព្រោះ​មាន​ស្លាក​ស្នាម​ចង្កូម​ពស់​ចឹកសុស​ពេញ​ជើង​ទាំង​សង​ខាង។

ខេត្ត​បាត់​ដំបង​ ៖​ បុរស​ម្នាក់​​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​បំផុត​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ចំការ​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ​ កាល​ពី​ព្រឹក​ថ្ងៃទី​៣០ មេសា នៅ​ក្នុង​ភូមិ​ចុង​ព្រែក សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង​ បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់​ និង​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ដែល​គេ​សង្ស័យ​ថា ស្លាប់​ដោយ​សារ​សត្វ​ពស់​ចឹក​ ព្រោះ​មាន​ស្លាក​ស្នាម​ចង្កូម​ពស់​ចឹកសុស​ពេញ​ជើង​ទាំង​សង​ខាង។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​ឆន ឈឿម ហៅ​វិត អាយុ​៣៩​ឆ្នាំ មាន​ប្រពន្ធ និង​កូន​៣​នាក់​ រស់​នៅ​ភូមិ​-សង្កាត់​ខាង​លើ​។ សមត្ថ​កិច្ច​និយាយ​ថា បុរស​នេះ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ចំការ​ដែល​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ​ បន្ទាប់​ពី​គាត់​ចេញ​ទៅ​ឆ្លុះ​កង្កែប​បាត់​មួយ​យប់​ក្រោយ​ពេល​ភ្លៀង​ធ្លាក់​កាល​ពី​ល្ងាច​។

ករណី​នេះ គេ​សង្ស័យថា ជន​រង​គ្រោះ​ត្រូវ​សត្វ​ពស់​ចឹក​ ព្រោះ​នៅ​លើ​ជើង​ទាំង​សង​ខាង​មាន​ស្លាក​ស្នាម​ចង្កូម​ពស់​ចឹក​ស្ទើរ​សុស​សាច់​ និង​មាន​ឈាម​ចេញ​តាម​មាត់​ទៀត​ផង​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព