ប៉ោយប៉ែត ៖ ពលរដ្ឋខ្មែរ នៅខាងថៃត្រៀមវិលត្រលប់ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។ នេះបើយោងតាមទូរទស្សន៍ជាតិ ខេត្តបន្ទាយមានជ័យបានបង្ហោះមុននេះ ។

សូមបញ្ជាក់ថា យោងតាមលិខិតមួយច្បាប់អាជ្ញាធរកម្ពុជា-ថៃ បានឯកភាពគ្នាទុកពេលត្រឹម៣ម៉ោងចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីឲ្យប្រជាពលរដ្ឋទាំងសងខាងអាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនវិញ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មុនសម្រេចបិទខ្ទប់ច្រកទ្វារអន្ដរជាតិមួយនេះទាំងស្រុង បញ្ឈប់ឲ្យមានការឆ្លងកាត់ទៅវិញទៅមក ។

បន្ថែមពីនេះ នៅម៉ោងដូចគ្នានេះ សម្រាប់រថយន្ដនៃប្រទេសទាំងពីរ ក៏ត្រូវបើកត្រឡប់ទៅប្រទេសរៀងៗខ្លួនផងដែរ តែមិនអនុញ្ញាតឲ្យមានដឹកទំនិញអ្វីទាំងអស់៕

ចែករំលែកព័តមាននេះ