ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង​កូន​ក្រពើ​ភ្នំ​ចំនួន​៤៣​បាន​រក​ឃើញ​ទៀត​ក្នុង​ឆ្នាំ​២០២៥​នេះ​នៅ​តំបន់​ឆាយ​រាប និង​អូរ​សោម​​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​ថា កាលពី​ពាក់កណ្តាល​ដើមខែ​មិថុនា ឆ្នាំ​២០២៥ នេះ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ឲ្យ​ដឹង​ថា កាលពី​ពាក់កណ្តាល​ដើមខែ​មិថុនា ឆ្នាំ​២០២៥ នេះ រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ​សត្វព្រៃ និង​រុក្ខជាតិ និង​សហគមន៍​មូលដ្ឋាន បាន​រក​ឃើញ​សំបុក​ពង​កូន​ក្រពើ​ភ្នំ​ចំនួន ០៣ ដែល​មាន​ពង​សរុប​ចំនួន ៤៣​គ្រាប់ នៅ​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ ក្នុង​ឆ្នាំ​២០២៥​នេះ​។ កាលពី​ឆ្នាំ​២០២៤ ចំនួន​៦៥​គ្រាប់ ដែល​បាន​ញាស់​ជា​កូន​ចំនួន ៦០​ក្បាល ចូល​ទៅ​ក្នុង​ធម្មជាតិ​ប្រកបដោយ​ជោគជ័យ​។

ក្រសួងកសិកម្ម​នៅ​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០២៥​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ចំណោម​ពង​សរុប​ចំនួន ៤៣ នេះ ពង​ដែល​មាន​លទ្ធភាព​បង្ក​កំណើត​បាន​មាន​ចំនួន ៣៤​គ្រាប់ ដែល​ត្រូវ​បាន​យាម​ការ​យ៉ាង​ម៉ត់ចត់​ពី​សំណាក់​មន្ត្រី​ជំនាញ​របស់​យើង និង​សហគមន៍​មូលដ្ឋាន ហើយ​ពង​ទាំងនេះ​រំពឹង​ថា​នឹង​ញាស់​នៅ​ចន្លោះ​ខែសីហា​ខាង​មុខ​នេះ​។

ក្រពើ​ភ្នំ គឺជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​ក្នុង​ធម្មជាតិ​។ ការ​រក​ឃើញ​ជា​បន្តបន្ទាប់​រយ​:​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ការងារ​អភិរក្ស​ក្រពើ​ភ្នំ​របស់​យើង ហើយ​បញ្ជាក់​ថា តំបន់​ជួរ​ភ្នំក្រវាញ​នេះ​គឺជា​ជម្រក​ដ៏​សំខាន់​បំផុត​សម្រាប់​សត្វ​ក្រពើ​ធម្មជាតិ​ហើយ​ផ្តល់​នូវ​ក្តី​សង្ឃឹម សម្រាប់​ការ​កើនឡើង​នៃ​ប្រភេទ​នេះ​នៅ​ក្នុង​ធម្មជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ