ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់អ្នកជិះបញ្ច្រាសលើផ្លូវព្រះនរោត្តមចំនួន១១នាក់ធ្វើការអប់រំ

56 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ចរាចរណ៍​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ចរាចរណ៍​រាជ​ធានី​ភ្នំពេញ បាន​បន្ត​ចុះ​អប់រំ​ណែនាំ​ដល់​អ្នក​ដែល​ធ្វេ​ី​ដំណេ​ី​រ​បើកបរ​បញ្ច្រាសទិស​សញ្ញា​ចរាចរណ៍ ។ ជាក់ស្ដែង នៅ​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ នគរបាល​ចរាចរណ៍​ខណ្ឌចំការមន សហការ​ជាមួយ​នគរបាល​ចរាចរណ៍​រាជ​ធានី​ភ្នំពេញ បាន​បន្ត​ចុះ​អប់រំ​ណែនាំ​ដល់​អ្នក​ដែល​ធ្វេ​ី​ដំណេ​ី​រ​បើកបរ​បញ្ច្រាសទិស​សញ្ញា​ចរាចរណ៍ ។

ជាក់ស្ដែង នៅ​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​ផ្នែក​សណ្ដាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន សហការ​ជាមួយ​កម្លាំងការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​ក​រាជ​ធានី​​ភ្នំពេញ បន្ត​ចុះ​អនុវត្ត​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បើកបរ​បញ្ច្រាសទិស​សញ្ញា​ចរាចរណ៍ តាម​មហាវិថី​ព្រះ​នរោត្តម នៅ​ចំណុច​ពី B៤ ដល់​កែង​អតីត​សណ្ឋាគា​រតាយ​ម៉េ​ងដោយ​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​ចំនួន​១១​នាក់ ក្នុង​នោះ​អ្នក​បើក​ម៉ូតូ​កង់​បី​ម្នាក់ និង​អ្នក​បើក​ម៉ូតូ​ចំនួន​១០​នាក់ ដែល​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ ។

ក្រោយ​ពី​ធ្វើការ​ណែនាំ និង​អប់រំ​ពន្យល់​ពីការ​ជិះ​បញ្ច្រាសទិស​ចរាចរណ៍ ដែល​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់ និង​បង្ក​ការ​កកស្ទះ​តាម​ដងផ្លូវ ផង​នោះ សមត្ថកិច្ច​ក៏​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​វិញ
និង​ឲ្យ​បញ្ឈប់​ការ​ជិះ​បញ្ច្រាសទិស​ចរាចរណ៍​បន្ត​ទៀត ដែល​ជា​ការ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ