រាជធានីភ្នំពេញៈ បុរសជាអ្នកលក់នំប៉័ង សាច់ក្រក់ ហតដកម្នាក់បានខ្យល់គរស្លាប់នៅតាមផ្លូវខណៈ ពេលដឹកប្រពន្ធចេញពីផ្ទះទៅប្ដូរហ្គាសនិងទិញនំបុ័ងហតដកនិងសម្ភារៈផ្សេងៗមកលក់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសរូបនោះភ្លាមៗពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តពោធិ៍ចិនតុងដើម្បីរង់ចាំសមត្ថកិច្ចចុះត្រួតពិនិត្យ។
តាមព័ត៌មានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរូបនោះបានជិះម៉ូតូរ៉ឺម៉ក់លក់នំបុ័ងហតដកមួយគ្រឿងដឹក ស្ត្រីជាភរិយាធ្វើដំណើរតាមដងផ្លូវ ។ ខណៈនៅពេលមកដល់កន្លែងកើតហេតុមិនស្រួលខ្លួនហើយក៏ឈប់ម៉ូតូដើម្បីធ្វើចលនាជួយរិត និងទាក់ទងហៅរថយន្តប្រុងបញ្ជូនទៅកាន់មន្ទីរពេទ្យតែត្រូវបានគ្រូពេទ្យអះអាងថាបានស្លាប់បាត់បង់ជីវិតទៅហើយ។
តាមព័ត៌មានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុស្ត្រីរូបនោះបានធ្វើដំណើរចេញពីផ្ទះនៅម្ដុំផ្សារឈូកមាស ដោយនាំគ្នាជិះម៉ូតូរ៉ឺម៉កទៅដូរហ្គាសនិងទិញនំប៉័ងហតដកយកទៅលក់។មុនចេញដំណើរបុរសជាប្ដីក៏បានប្រាប់ស្ត្រីជាប្រពន្ធថា មិនស្រួលខ្លួន ដែរ មិននឹកស្មានថាធ្វើដំណើរតាមដងផ្លូវក៏ខ្យល់គរស្លាប់បែបនេះ។បន្ទាប់ពីភ្ញាក់ផ្អើលបុរសម្នាក់ខ្យល់គរ ស្លាប់សមត្ថកិច្ចនគរបាលមូលដ្ឋានក៏បានចុះទៅកន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចនគរបាលជំនាញចុះត្រួតពិនិត្យ។
បន្ទាប់ពីត្រួតពិនិត្យនគរបាលជំនាញក៏បានសន្និដ្ឋានថាបុរសរូបនោះស្លាប់ដោយសារគាំងបេះដូង។សពត្រូវបានក្រុមគ្រួសារបញ្ជូនទៅតម្កល់នូវឈាបនៈដ្ឋានវត្តពោធិចិនតុងដើម្បីធ្វើបុណ្យតាមប្រពៃណី៕



ចែករំលែកព័តមាននេះ